ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​មិន​ព្រម​ទទួល​យក​សំណើ​លុបបំបាត់​នុយក្លេអ៊ែរ​បន្តិច​ម្តងៗ​របស់​កូរ៉េខាងជើង


លោក Steve Biegun ថ្លែង​នៅ​ក្រសួង​ការបរទេស​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
លោក Steve Biegun ថ្លែង​នៅ​ក្រសួង​ការបរទេស​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​នឹង​មិន​យល់ព្រម​ទៅ​នឹង​សំណើ​របស់​កូរ៉េខាងជើង​ក្នុង​លុបបំបាត់​នុយក្លេអ៊ែរ​បន្តិចៗ​ម្តង​នោះ​ទេ។ នេះ​បើ​យោង​តាម​មន្ត្រី​កំពូល​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ។

លោក Steve Biegun បាន​ថ្លែង​នៅ​ឯ​សន្និសីទ​ស្តី​ពី​គោលនយោបាយ​នុក្លេអ៊ែរ​ដែល​បាន​រៀបចំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «យើង​នឹង​មិន​ទទួល​យក​ការ​លុបបំបាត់​នុយក្លេអ៊ែរ​បន្តិច​ម្តងៗ​នេះ​ទេ។ លោក​ប្រធានាធិបតី​មាន​គោល​ជំហរ​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ​ ហើយ​នេះ​គឺ​ជា​គោលជំហរ​ជារួម​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក»។

អត្ថាធិប្បាយ​គឺ​ជា​ភស្តុតាង​ថ្មី​ចុងក្រោយ​ដែល​សហរដ្ឋអាមេរិក​កំពុង​បង្កើន​ជំហរ​សាធារណៈ​របស់​ខ្លួន ​បន្ទាប់​ពី​បរាជ័យ​នៅក្នុង​កិច្ចប្រជុំកំពូល​នៅ​រដ្ឋធានីហាណូយ ប្រទេស​វៀតណាម រវាង​លោកប្រធានាធិបតី Donald Trump និង​មេដឹក​នាំកូរ៉េ​ខាងជើង​លោក Kim Jong Un។

នៅ​មុន​កិច្ចប្រជុំកំពូល​ មន្ត្រី​សហរដ្ឋអាមេរិក​បាន​ស្នើ​ថា ​ពួកគេ​នឹង​បើក​ទូលាយ​ចំពោះ​វិធានការ​ជា​ដំណាក់​កាល​នេះ​ ខណៈ​ដែល​កូរ៉េខាងជើង​នឹង​លះបង់​អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន​ ដែល​សហរដ្ឋអាមេរិក​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បាន។

លោក Biegun កាល​ពី​ថ្ងៃចន្ទ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹង​មិន​ដកទណ្ឌកម្ម​ចេញ​ពី​ប្រទេស​កូរ៉េខាងជើងទេ​ រហូត​ទាល់​តែ​ដំណើរការ​លុបចោល​នុយក្លេអ៊ែរ​បាន​បញ្ចប់​សព្វគ្រប់»។ ក៏ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ផងដែរ​ថា​ក្រៅ​ពី​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​អាច​ផ្តល់​ឲ្យ​កូរ៉េខាងជើង​នូវ​សំណើ​ផ្សេងទៀត។

កូរ៉េ​ខាងជើង​កំពុង​ស្នើ​ឲ្យ​ដក​ទណ្ឌកម្ម​នៅមុន​ពេល​ខ្លួន​ចាត់វិធានការណ៍​បន្ទាប់ទៀត​ដើម្បី​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន៕

XS
SM
MD
LG