ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​បណ្តេញ​​អ្នក​ការទូត​រុស្ស៊ី​ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​លើ​អតីត​ចារបុរស​ម្នាក់


នេះ​ជា​ទិដ្ឋាភាព​មួយ​ផ្នែក​នៃ​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នេះ​ជា​ទិដ្ឋាភាព​មួយ​ផ្នែក​នៃ​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ​ ស.រ.អា.​បាន​បញ្ជា​ឱ្យ​អ្នក​ការទូត​រុស្ស៊ី​៦០​នាក់ដែល​អាមេរិក​ចោទ​ប្រកាន់​ថា​ជា​ពួក​ចារបុរស​ឱ្យ​ចាកចេញ​ពី​ប្រទេសអាមេរិក​ក្នុង​រយៈពេល​មួយ​សប្តាហ៍។​ បើ​តាម​សេតវិមាន​ថាមាន​ប្រទេស​ឯទៀតៗ​ចំនួន​២២​ដោយមាន​រួម​បញ្ចូល​ទាំង​ប្រទេស​បារាំង អាល្លឺម៉ង់និង​ប្រទេសប៉ូឡូញ​ផង​ក៏​បានបណ្តេញ​ «ពួក​បុគ្គលិក​ខាង​ការ​ស៊ើបការណ៍​សម្ងាត់» រុស្ស៊ី​ទាំង​អស់៧៧នាក់ដែរ។​

បញ្ជី​របស់​សេតវិមាន​មិន​មានរួម​បញ្ចូល​ប្រទេស​អូស្ត្រាលី​ទេ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ខ្លួន​បណ្តេញ​ «មន្ត្រី​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​មិន​បាន​ត្រូវប្រកាស» ពីរ​នាក់។​

បើ​តាម​ក្រសួង​ការបរទេស​ស.រ.អា.​ថា​ចំណាត់ការ​នេះ​របស់​ស.រ.អា.​រួម​ជាមួយ​ការ​បិទ​ស្ថានកុងស៊ុល​រុស្ស៊ី​មួយ​នៅ​ក្នុងប្រទេស​អាមេរិក​ជា​ការ​ឆ្លើយ​តប​នឹង​ «ការ​រំលោភ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​អនុសញ្ញា​ស្តីពី​អាវុធ​គីមី និង​ការ​រំលោភ​លើ​ច្បាប់អន្តរជាតិ» ដែល​មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ដោយ​សារធាតុ nerve agent​ លើ​អតីតចារបុរស​រុស្ស៊ី​ម្នាក់ និងកូន​ស្រី​របស់លោក​នៅ​ក្នុង​ប្រទេស​អង់គ្លេស។​

ប្រទេស​អង់គ្លេស ពួក​បស្ចឹម​ប្រទេស​ឯទៀតៗ​ និងអង្គការ​អូតង់​ក៏​បាន​បន្ទោស​ប្រទេស​រុស្ស៊ី​ដែរ​អំពី​ការ​វាយ​ប្រហារ​ដោយ​សារធាតុគីមី​កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនានៅ​ក្នុង​ក្រុង​ Salisbury។

មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.​ម្នាក់​ដែល​បាន​ពន្យល់​អំពី​សកម្មភាព​របស់​សេតវិមាន​បាន​និយាយ​ថា​ប្រទេស​រុស្ស៊ី «បាន​ធ្វើ​សកម្មភាព​នាំ​ឱ្យ​មាន​អស្ថិរភាព និង​ជា​សកម្មភាព​គឃ្លើន​ផង​ដែរ»៕

XS
SM
MD
LG