ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រសួងការ​ពារ​ប្រទេស​មិនមាន​គោល​នយោបាយ​ថ្មី​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​អាមេរិក​និង​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរីទេ


លោក​ឧត្តមសេនីយ៍​កងទ័ព​សហរដ្ឋ​អាមេរិក Joseph Votelដែល​ដឹកនាំ​ទីបញ្ជាការ​ កណ្តាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់ទៅកាន់​អ្នកសារព័ត៌មាន។
លោក​ឧត្តមសេនីយ៍​កងទ័ព​សហរដ្ឋ​អាមេរិក Joseph Votelដែល​ដឹកនាំ​ទីបញ្ជាការ​ កណ្តាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់ទៅកាន់​អ្នកសារព័ត៌មាន។

មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​និយាយ​ថា លោក​មិន​បាន​ទទួល​ការណែនាំ​ថ្មី​មក​ពី​ក្រសួងការ​ពារប្រទេស​សហរដ្ឋ​អាមេរិក​ស្តី​ពី​កិច្ច​សហប្រ តិបត្តិការ​ខាង​យោធា​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ​បន្ទាប់​ពី​សន្និសីទ​កំពូល​ទីក្រុង​ហ៊ែល​ស៊ីនគី​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin។

លោក​ឧត្តមសេនីយ៍​កងទ័ព​សហរដ្ឋ​អាមេរិក Joseph Votelដែល​ដឹកនាំ​ទីបញ្ជាការ​ កណ្តាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​នៅ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​តាមរយៈ​សន្និសីទ Internet ​ពី​ទីក្រុង Tampa រដ្ឋFlorida កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ថា «យើងមិនបាន​ទទួល​បញ្ជាជាក់​លាក់នៅពេល​នេះ​ទេ»។

លោក Votelបាន​និយាយ​បន្តទៀត​ថា កងកម្លាំង​របស់​លោក​កំពុងបន្ត​ទាក់​ទង​ទៅនឹងកិច្ចប្រតិបត្តិការដើម្បី​កាត់​បន្ថយ​ជម្លោះជាមួយ​យោធា​រុស្ស៊ី​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី​«ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​បាន​ការ​ពារ​កងទ័ព​សហរដ្ឋ​អាមេរិក»។

លោក​បាន​និយាយ​ថា «​សម្រាប់​យើង​នៅពេល​ឥឡូវនេះ កិច្ច​ប្រតិបត្តិការ​នេះ​នឹង​បន្ត​ដូច្នេះ»។

សហរដ្ឋ​អាមេរិក​នៅពេល​បច្ចុប្បន្ននេះ​កំពុង​ប្រយុទ្ធ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ខណៈ​ដែលកងទ័ព​រុស្ស៊ី​កំពុង​វាយ​ប្រ​ហារ​ក្រុម​ប្រឆាំង​របប​អាសាដ​នៅ​ក្នុង​ប្រទេស​នោះ។

​កាល​ពី​ថ្ងៃ​អង្គារ ​ក្រសួង​ការ​ពារ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​បាន​ប្រុង​ប្រៀប​អនុវត្ត​អ្វី​ដែល​ខ្លួន​បាន​អះអាង​ថា​ជា​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតិ Putin ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​យោ​ធា​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG