ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភាស.រ.អា.​គណបក្ស​សាធារណរដ្ឋ​ព្រមាន​អ៊ីរ៉ង់​អំពី​រយៈពេល​កំណត់​នៃ​កិច្ច​ព្រម​ព្រៀង​បរមាណូ


លោក​ Josh Earnest អ្នកនាំ​ពាក្យ​សេតវិមាន ​មាន​ប្រសាសន៍​​ក្នុង​អំឡុង​ពេល​​ផ្តល់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពីថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០១៥។
លោក​ Josh Earnest អ្នកនាំ​ពាក្យ​សេតវិមាន ​មាន​ប្រសាសន៍​​ក្នុង​អំឡុង​ពេល​​ផ្តល់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពីថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ច័ន្ទ ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា. ​៤៧​នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមានដល់​ប្រទេស​អ៊ីរ៉ង់​ (Iran)​ ថា​ កិច្ច​ព្រមព្រៀង​បរមាណូ​ណា​មួយ​ដែល​អ៊ីរ៉ង់​ធ្វើ​ការ​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​អាច​មាន​សុពលភាព​នៅ​ត្រឹម​ពេល​លោកប្រធានាធិបតី​កាន់​តំណែង​រហូត​ដល់​ដើម​ឆ្នាំ​២០១៧​ ប៉ុណ្ណោះ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់រដ្ឋាភិបាល​ក្រុង​តេហេរ៉ង (Teheran) ក្រុម​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ទាំង​នេះបាន​និយាយ​ថា​ ប្រសិន​បើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​កំពុង​ត្រូវ​ធ្វើការ​ចរចា​ជាមួយ​ស.រ.អា.​និងបណ្តា​ប្រទេសមហា​អំណាច​ទាំង​៥​ទៀត​ក្នុង​ពិភពលោក​ មិន​បាន​ទទួលការ​យល់​ព្រម​ពី​សភា​ទេ​ ពួក​គេ​នឹង​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​«គ្មាន​អ្វី​ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​ខាង​នីតិ​ប្រតិបត្តិ​មួយ»​រវាង​លោក​អូបាម៉ា​និង​ Ayatollah Ali Khamenei ​មេដឹកនាំ​កំពូល​នៃ​ប្រទេសអ៊ីរ៉ង​នោះទេ។​

ក្រុម​សាធារណរដ្ឋ​ទាំង​នេះ​បាន​និយាយ​ថា​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​សភា​ចំពោះ​កិច្ច​ព្រមព្រៀង​រមាណូ​មួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ប្រធានាធិបតី​ស.រ.អា. ​ជំនាន់​ក្រោយ​«អាច​លប់​ចោល​កិច្ច​ព្រមព្រៀង​នីតិ​ប្រតិបត្តិ​មួយ​បែប​នេះ​ ដោយ​ការ​ចុះ​ហត្ថលេខា​តែ​មួយ​ខ្វោក​ ហើយ​សភា​ស.រ.អា.​ក្នុង​ពេល​អនាគត​អាច​កែ​ប្រែ​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​នៅ​ពេល​ណា​ក៏​បាន។»

ក្រុម​សមាជិក​សភា​ទាំង​៤៧​នាក់​ក្នុង​បណ្តាសមាជិក​៥៤នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមាន​ថា ​នៅ​ពេល​ដែល​លោក​អូបាម៉ាចាក​ចេញ​ពី​តំណែង​ក្នុង​រយៈ​ពេល​តិច​ជាង​ពីរ​ឆ្នាំ​ទៀត​តាម​ការ​តម្រូវ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ស.រ.អា. នោះ​ ពួក​គេ​ជា​ច្រើន​នាក់​អាច​កាន់​តំណែង​ជាសមាជិក​សភា​ស.រ.អា.​ជា​ច្រើន​ទសវត្សរ៍​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG