ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​និង​ស.រ.អា​ចូល​រួម​កិច្ច​ចរចា​ក្រុង​ហ្សឺណែវ


លោក​ Ali Akbar Salehi ប្រធាន​ភ្នាក់ងារ​ថាមពល​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​នឹង​ចូលរួម​កិច្ច​ប្រជុំ​នុយក្លែអ៊ែ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ជាមួយ​លោក​ Ernest Moniz រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក។
លោក​ Ali Akbar Salehi ប្រធាន​ភ្នាក់ងារ​ថាមពល​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​នឹង​ចូលរួម​កិច្ច​ប្រជុំ​នុយក្លែអ៊ែ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ជាមួយ​លោក​ Ernest Moniz រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​និង​ស.រ.អា.​បាន​ចូល​រួម​កិច្ចចរចា​អំពី​កម្មវិធី​បរមាណូ​នៃប្រទេស​អ៊ីរ៉ង់​ជា​លើកដំបូង​ ដោយ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​បាន​សម្រេចកិច្ច​ព្រមព្រៀង​មួយ​មិន​ឱ្យ​ហួស​ពី​ថ្ងៃទី៣១​ខែមីនា​ដែល​ជា​ថ្ងៃ​គេ​កំណត់​ចុង​ក្រោយ​បង្អស់។

លោក​ Ali Akbar Salehi ប្រធាន​អង្គការ​ថាមពល​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​និង​លោក​ Ernest Moniz រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ស.រ.អា.​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហ្សឺណែវ​ដើម្បី​ចូល​រួម​កិច្ច​ចរចា​មួយ​នេះ។​

គេ​រំពឹង​ថា​វត្តមាន​នៃ​ឥស្សរជន​ពីរ​នាក់​នេះ​នឹង​ជួយ​ដោះស្រាយ​ជម្លោះ​ខាង​បច្ចេកទេស​ដែល​រារាំង​មិន​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​រវាង​ប្រទេស​អ៊ីរ៉ង់និង​ក្រុម​ប្រទេស​មហា​អំណាច៦​ក្នុង​ពិភព​លោក​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រទេស P5+1។

កិច្ច​ព្រមព្រៀង​មួយ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​នេះ​ដែល​មាន​ស.រ.អា. អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​ និង​រុស្សី​ អាច​រារាំងសកម្មភាព​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​បន្ធូរ​ទណ្ឌកម្ម។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ធ្វើ​ការ​ចរចា​ពីរ​ថ្ងៃ​ជាមួយ​លោក​ Mohammad Javad Zarif ដែល​ជា​សមភាគី​អ៊ីរ៉ង់​របស់​លោក។​

ដោយ​បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អង់គ្លេស​នៅ​ក្នុង​ក្រុង​ ឡុងដ៏ (London) កាល​ពី​ថ្ងៃ​សៅរ៍​នៅ​មុន​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហ្សឺណែវ​ លោក​ Kerry បាន​មាន​ប្រសាសន៍​ថា​ក្រុម​ប្រទេស P5+1 នៅ​តែ​រួបរួម​គ្នា​អំពី​បញ្ហា​អ៊ីរ៉ង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG