ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ធានា​ជាថ្មី​ឡើង​វិញ​ដល់​បារាំង​ថា ខ្លួន​នឹង​មិន​កាត់​បន្ថយ​ការ​គាំទ្រ​ប្រតិបត្តិការ​យោធា​នៅ​ម៉ាលី​ទេ


រូបឯកសារ៖ កងកម្លាំងល្បាតឈរនៅពីមុខមណ្ឌលបោះឆ្នោត​នៅអំឡុងពេលបោះឆ្នោតប្រធានាធិបតីនៅក្រុង Bamako ប្រទេសម៉ាលី កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ កងកម្លាំងល្បាតឈរនៅពីមុខមណ្ឌលបោះឆ្នោត​នៅអំឡុងពេលបោះឆ្នោតប្រធានាធិបតីនៅក្រុង Bamako ប្រទេសម៉ាលី កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​វាយតម្លៃ​ឡើង​វិញ​ទៅ​លើ​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​ទ្វីប​អាហ្វ្រិក បន្ទាប់​ពី​មាន​ការ​លួច​វាយឆ្មក់​មួយ ​ដែល​បាន​សម្លាប់​ទាហាន​អាមេរិក​អស់​ចំនួន​៤នាក់​និង​ទាហាន​នីហ្សេ​ចំនួន​៤​នាក់​ ក្នុង​ប្រទេស​នីហ្សេ កាល​ពី​ឆ្នាំ​មុន។

សហរដ្ឋអាមេរិក​បាន​ធានា​ជា​ថ្មី​ឡើង​វិញ​ដល់​ប្រទេស​បារាំង​ថា ខ្លួន​នឹង​មិន​កាត់​បន្ថយ​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ប្រតិបត្តិការ​យោធា​ដែល​ដឹកនាំ​ដោយ​បារាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​ម៉ាលី​ឡើយ។

លោក James Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ថា សហរដ្ឋអាមេរិក​នឹង​រក្សា​ការ​គាំទ្រ​ដល់​ការ​ស៊ើប​ការ​សម្ងាត់ សម្ភារៈ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​បេសកកម្ម​របស់​បារាំង។

ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​វាយតម្លៃ​ឡើង​វិញ​ទៅ​លើ​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​ទ្វីប​អាហ្វ្រិក បន្ទាប់​ពី​មាន​ការ​លួច​វាយឆ្មក់​មួយ ​ដែល​បាន​សម្លាប់​ទាហាន​អាមេរិក​អស់​ចំនួន​៤នាក់​និង​ទាហាន​នីហ្សេ​ចំនួន​៤​នាក់​ ក្នុង​ប្រទេស​នីហ្សេ កាល​ពី​ឆ្នាំ​មុន។

ប្រទេស​បារាំង ដែល​មាន​កងកម្លាំង​ចំនួន​៤៥០០​នាក់​នៅ​ក្នុង​តំបន់​នោះ បាន​លើកឡើង​ថា ខ្លួន​ស្វាគមន៍​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​អាមេរិក​ ឬ​ការ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ទ្វីប​អាហ្វ្រិក ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​អាល់កៃដា និង​ក្រុម​រដ្ឋឥស្លាម បន្ត​ទទួល​ជ័យជម្នះ​ខាង​យោធា​នៅ​ក្នុង​តំបន់​នេះ។ ​

ប្រទេស​បារាំង​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ធានា​បន្ត​ផ្តល់​ហិរញ្ញវត្ថុ​ និង​រក្សា​កិច្ចខិតខំប្រឹងប្រែង​របស់​ខ្លួន​ឲ្យ​នៅ​ប្រតិបត្តិការ​ពេញ​ទំហឹង​ដដែល៕

XS
SM
MD
LG