ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ត្រៀម​ផ្តល់​ជំនួយ​ដល់​​ឥណ្ឌូនេស៊ី


រូបថតពីអាកាសបង្ហាញពីការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅ​ក្រុង Palu កោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
រូបថតពីអាកាសបង្ហាញពីការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅ​ក្រុង Palu កោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ជំនួយ​បឋម​ចំនួន​ ១សែន​ដុល្លារ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក សម្រាប់​ជំនួយ​គ្រោះ​ទុរភិក្ស​ហើយ។

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ខ្លួន​កំពុង​តែ​ត្រៀម​ជួយ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​លើ​ប្រតិបត្តិការ​ស្តារ​ឡើង​វិញ​ពី​គ្រោះ​រញ្ជួយដី ​និង​រលក​យក្ស​ ស៊ូណាមី ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១២០០​នាក់ នៅ​កណ្តាល​កោះ Sulawesi។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​និយាយ​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​បឋម ​និង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​ស្ថានទូត​អាមេរិក​នៅ​ទីនោះ ដើម្បី​កំណត់​នូវ​ប្រតិបត្តិការ​ដ៏​ល្អ​បំផុត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ទុរភិក្ស​នេះ។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ជំនួយ​បឋម​ចំនួន​ ១សែន​ដុល្លារ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក សម្រាប់​ជំនួយ​គ្រោះ​ទុរភិក្ស​ហើយ។ ក្រសួង​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ទីភ្នាក់ងារ USAID និង​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក ដើម្បី​កំណត់​ថា​តើ​ខ្លួន​អាច​ជួយ​អ្វី​បាន​ទៀត។

ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​តំបន់​រងគ្រោះ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​សុវត្ថិភាព ត្រូវ​បាន​ជំរុញ​ឲ្យ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ ឬ​បង្ហាញ​ថា ​ពួកគេ​មាន​សុវត្ថិភាព​នៅ​លើ​បណ្តាញ​សង្គម។ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​បន្ទាន់​ត្រូវ​បាន​ជំរុញ​ឲ្យ​ទូរសព្ទ​ទៅ​អាជ្ញាធរ​ក្នុង​ស្រុក៕

XS
SM
MD
LG