ការស្ទង់មតិមួយនៅស.រ.អា.បានបង្ហាញគម្លាតដែលមានពលរដ្ឋអាមេរិកាំងពីរទល់នឹងមួយប្រឆាំងនឹងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីទប់ស្កាត់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ហើយពួកគេគិតថា កិច្ចព្រមព្រៀងនេះធ្វើឲ្យពិភពលោកប្រថុយនឹងបញ្ហាអសុវត្ថិភាព។
ការស្ទង់មតិរបស់សាធារណជនដែលចេញផ្សាយការពីថ្ងៃចន្ទដោយសាកលវិទ្យាល័យ Quinnipiac នៅរដ្ឋ Connecticut បានបង្ហាញថា គម្លាតសំឡេងរបស់អ្នកបោះឆ្នោតពលរដ្ឋអាមេរិកាំងមាន៥៧ភាគរយទល់នឹង២៨ភាគរយ ប្រឆាំងនឹងកិច្ចព្រមព្រៀងដែលស.រ.អា.និងមហាអំណាច៥ផ្សេងទៀតក្នុងពិភពលោក បានសម្រេចកាលពីខែមុនជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
កិច្ចព្រមព្រៀងនេះរារាំងមិនឲ្យប្រទេសអ៊ីរ៉ង់ធ្វើអាវុធនុយក្លេអ៊ែរក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងស.រ.អា.ចេញពីប្រទេសអ៊ីរ៉ង់ដែលការដាក់ទណ្ឌកម្មនេះ ធ្វើឲ្យមានការធ្លាក់ចុះខាងសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ អ្នកបោះឆ្នោតដែលមានគម្លាតសំឡេង៥៨ ទល់នឹង៣០សំឡេង និយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នេះនឹងធ្វើឲ្យពិភពលោកប្រថុយនឹងគ្រោះថ្នាក់ទៅវិញទេ។
មនុស្សសរុប១.៦៤៤នាក់ដែលបានឆ្លើយនឹងការស្ទង់មតិនេះ បានរារែកមិនដឹងថា គួរគាំទ្រឬប្រឆាំងកិច្ចព្រមព្រៀងនេះទេ ហើយអ្នកខ្លះថា គ្មានជម្រើស៕