ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​បន្ត​ផ្តល់​សក្ខីកម្ម​ ខណៈ​​​សភា​ថ្លឹងថ្លែង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry (កណ្តាល) ធ្វើ​ការ​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry (កណ្តាល) ធ្វើ​ការ​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។

សមាជិកសភា​អាមេរិក​មួយ​ក្រុម​ទៀត​មាន​ឱកាស​ដើម្បី​ចោទ​សួរ និង​ស្តាប់​សវនការពី​មន្រ្តី​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ពុធ​នេះពេល​ដែល​ពួក​លោក​បន្ត​ធ្វើ​ការ​វាយ​តម្លៃ​កិច្ច​ព្រមព្រៀង​នុយក្លេរអ៊ែ​អន្តរជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ជិត Ash Carter ​លោករដ្ឋ​មន្រ្តី​ក្រសួង​ថាមពល Ernest Moniz និងនាយក​អគ្គសេនា​កងទ័ពលោក​ឧត្ត​ម​សេនីយ៍ Marin Dempsey ​មាន​គម្រោង​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​គណៈកម្មា​ធិការសេវាកម្ម​អាវុធ​របស់​ព្រឹទ្ធសភា។ សវនការ​នោះ​នឹង​ផ្តោត​លើ​ ថា​តើ​កិច្ច​ព្រម​ព្រៀង​នោះ ​នឹង​មាន​ផល​ប៉ះពាល់​លើ​ផល​ប្រយោជន៍ និង​តុល្យភាព​យោអាមេរិក​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ឬ​ទេ។

សភា​មានរយៈ​ពេល​៦០ថ្ងៃ​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវកម្មវិធី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ​ហើយ​គណៈកម្មា​ធិការទាំង​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធ​សភា ​បាន​ចោទ​សួរ​សមាជិក​ជាន់​ខ្ពស់​របស់​គណៈរដ្ឋ​មន្រ្តី​របស់​លោក​ប្រធានា​ធិបតី ​បារ៉ាក់ អូបាម៉ា ​ជា​ពិសេស​លោករដ្ឋ​មន្រ្តី​ការ​បរទេស John Kerry ​និង​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ថាម​ពល Moniz ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ធ្វើកិច្ច​ព្រម​ព្រៀង​នោះនា​ខែ​នេះ។

លោករដ្ឋ​មន្រ្តី Kerry ​បាន​ប្រាប់​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​បដិសេធ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរពី​ស.រ.អា ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ត្រួតត្រា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ហើយ​ទុក​ឲ្យ​អ៊ីរ៉ង់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ត​ទៅ​មុខ។

លោករដ្ឋ​មន្រ្តី​ការបរទេស Kerryមាន​ប្រសាសន៍​ថា «វា​ជា​កិច្ច​ព្រម​ព្រៀងល្អ​មួយ​សម្រាប់​ពិភពលោក ​សម្រាប់ស.រ.អា សម្រាប់​សម្ព័ន្ធ​មិត្ត និង​មិត្ត​ភក្តិ​របស់​យើង៕

XS
SM
MD
LG