ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្ដេជ្ញា​ជួយ​ប្រទេស​នៅ​ទ្វីប​អាមេរិក​កណ្តាល​ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក


រូបឯកសារ៖ នៅក្នុង​រូប​ដែល​ថត​នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០នេះ បង្ហាញពី​ជនចំណាកស្រុក​ហុងដូរ៉ាស​ជាមួយ​កូនៗ​របស់​ពួកគេ ធ្វើដំណើរ​ទៅដល់​តំបន់ Entre Rios នៃ​ប្រទេស​ក្វាតេម៉ាឡា ហើយ​ពួកគេ​សង្ឃឹម​ថា នឹង​ទៅដល់​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​ថត​នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០នេះ បង្ហាញពី​ជនចំណាកស្រុក​ហុងដូរ៉ាស​ជាមួយ​កូនៗ​របស់​ពួកគេ ធ្វើដំណើរ​ទៅដល់​តំបន់ Entre Rios នៃ​ប្រទេស​ក្វាតេម៉ាឡា ហើយ​ពួកគេ​សង្ឃឹម​ថា នឹង​ទៅដល់​សហរដ្ឋ​អាមេរិក។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris គ្រោង​នឹង​ពិភាក្សា​ជាមួយ​អង្គការ​សហគមន៍​នានា​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​កិច្ច​ប្រឹងប្រែង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​ផ្សេង​ទៀត​ដើម្បី​ជួយ​ប្រទេស​ក្វាតេម៉ាឡា​និង​ប្រទេស​ជិត​ខាង​ប្រទេស​នេះ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក។

ការិយាល័យ​របស់​អ្នកស្រី Harris បាន​បញ្ជាក់​ថា ការ​ប្រជុំ​តុ​មូល​តាម​អនឡាញ​នៅ​ថ្ងៃ​អង្គារ​នេះ «នឹង​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ចាត់ទុក​ប្រជាពលរដ្ឋ​ក្វាតេម៉ាឡា​ថា​ជា​ស្នូល​នៃ​ដំណោះស្រាយ​សម្រាប់​ឫស​គល់​នៃ​បញ្ហា​ចំណាក​ស្រុក»។

អ្នកស្រី Harris បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ប្រធានាធិបតី​ក្វាតេម៉ាឡា​លោក Alejandro Giammattei ថា អ្នកស្រី «ចង់​ស្តាប់​ទស្សនៈ​របស់​អ្នក​ធ្វើ​ចំណាក​ស្រុក» និង​ថា ពលរដ្ឋ​ក្នុង​តំបន់​នោះ «ត្រូវតែ​ជា​ស្នូល​នៃ​អ្វីៗ​ដែល​យើង​ធ្វើ»។

ជន​ចំណាក​ស្រុក​កាន់តែ​ច្រើន​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និង​ហុងឌូរ៉ាស​សំដៅ​មក​កាន់​សហរដ្ឋ​អាមេរិក។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រគល់​ភារៈកិច្ច​ដល់​អ្នកស្រី Harris ឲ្យ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស ៣ ខាង​លើ និង​រួម​ទាំង​ប្រទេស​ម៉ិកស៊ិក​ផងដែរ ដើម្បី​ព្យាយាម​ដោះស្រាយ​កត្តា​ផ្សេងៗ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ដើម​ឆ្នាំ​នេះ​ថា បន្ទាប់ពី​រង​ការ​ប៉ះពាល់​ដោយសារ​ព្យុះសង្ឃរា​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ចំនួន​ពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និង​ហុងឌូរ៉ាស​បាន​កើន​ដល់ ៧ លាន ៨ សែន​នាក់៕

XS
SM
MD
LG