ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​បើក​ចំហ​​សម្រាប់​កិច្ច​ចរចា​ថែម​ទៀត​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​កាន់​តែ​ឡើង​កម្តៅ​ជាមួយចិន


រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានលើកដាក់កំពង់ផែនៅក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានលើកដាក់កំពង់ផែនៅក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

លោក kudlow បាន​ថ្លែង​ថា «ទ្វារ​បើក​ចំហ​សម្រាប់​ធ្វើការ​ចរចា​ថែម​ទៀត។​ យើង​គ្រោង​សម្រាប់គណៈប្រតិភូ​ចិន​មក​កាន់ទី​នេះ​ក្នុង​ខែ​កញ្ញា​» នៅ​ក្រោយ​កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​កាលពី​សប្តាហ៍មុន​នៅ​ក្នុង​ក្រុង Shanghai មិនបានសម្រេច​ការទម្លាយ​ភាព​ទាល់ច្រក។​

សេតវិមាន​បាន​បង្ហាញ​សញ្ញាថា ​ខ្លួន​មិន​ស្វះស្វែង​ឱ្យមាន​ភាព​តានតឹង​ខ្លាំង​ថែមទៀត​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​នៅ​ក្រោយ​រដ្ឋបាល​នៃ​ប្រធានាធិបតី​ស.រ.អា Donald Trump បាន​ចាត់វិធានការ​ជានិមិត្តរូប​ដោយ​ភាគ​ច្រើន​ ដោយ​ប្រកាស​ប្រទេស​ចិន​ថា​ជា​ ប្រទេស​ដែល​ដំឡើង ឬ​បញ្ចុះ​តម្លៃ​រូបិយបណ្ណ​ខ្លួន ដើម្បី​ឱ្យ​បានចំណេញ​ខាង​សេដ្ឋកិច្ច។​

លោក Larry Kudlow នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិបាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃ​អង្គារ​ថា «យើងបានធ្វើការ​ចរចា​ដោយ​ស្មោះ​ត្រង់ ហើយ​យើង​ចង់បន្ត​កិច្ចចរចា​គ្នា​ដោយ​ស្មោះ​ត្រង់​ជាមួយចិន» ទោះ​ណា​ជា​យើង​ស្រងាក​ចិត្ត​នឹង​ពួក​អ្នកធ្វើការ​ចរចា​ចិន​ដែល​មិនបានធ្វើតាមការ​សន្យា​ពី​ដំបូង​របស់​ពួក​គេនិង​ដោយសារគ្មាន​ការ​ជឿនលឿន​ក៏ដោយ។

លោក kudlow បាន​ថ្លែង​ថា «ទ្វារ​បើក​ចំហ​សម្រាប់​ធ្វើការ​ចរចា​ថែម​ទៀត។​ យើង​គ្រោង​សម្រាប់គណៈប្រតិភូ​ចិន​មក​កាន់ទី​នេះ​ក្នុង​ខែ​កញ្ញា​» នៅ​ក្រោយ​កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​កាលពី​សប្តាហ៍មុន​នៅ​ក្នុង​ក្រុង Shanghai មិនបានសម្រេច​ការទម្លាយ​ភាព​ទាល់ច្រក។​

ទីប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ​របស់​ប្រធានាធិបតី​អាមេរិកាំង​បាន​និយាយ​បន្ថែម​ថា​ ប្រសិន​បើ​មានកិច្ច​ព្រម​ព្រៀង​ ឬ​មានការ​ជឿនលឿន​ក្នុង​កិច្ចចរចា​គ្នា​នោះ លោក Trump ប្រហែល​ពិចារណា​ជា​ថ្មី​អំពី​សកម្មភាព​ខ្លះ​ដែល​លោកបានធ្វើដូច​ជា​ប្រែក្រឡះ​កំណើន​ពន្ធគយ​លើទំនិញ​ចិនដឹកជញ្ជូន​មក​លក់ក្នុង​ប្រទេស​អាមេរិក​ជាដើម។​

លោក​ Kudlow ក៏​បានព្រមានដែរថា​ លោកប្រធានាធិបតី​អាច​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​នឹង​ប្រទេស​ចិន ​ប្រសិន​បើ​មិនមានការ​ជឿនលឿនក្នុង​កិច្ចចរចា​នេះទេ។ លោក kudlow បានគូស​បញ្ជាក់​ថា​ «លោកប្រធានាធិបតីការពារ​សេដ្ឋកិច្ច​ស.រ.អា»។

កាលពី​ពេលមុន​នោះ​ក្នុង​ថ្ងៃ​អង្គារ​នោះ​ដែរ លោក Trump សរសេរ​តាម Twitter ដោយលោកបាន​សន្យា​ថា​ នឹង​ការពារ​ថែម​ទៀត​ដល់​វិស័យ​កសិកម្ម​អាមេរិកាំង​ដែល​ប្រទេសចិន​បានកាត់បន្ថយ​ការទិញផលិតផលក្នុង​វិស័យនេះ។

XS
SM
MD
LG