ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនសង្ឃឹម​ថា ​ជំនួប​រវាង​​លោក​ត្រាំ​និង​លោកស៊ី ​ជីន​ពីងនឹង​ជួយ​បន្ធូរបន្ថយ​ភាពតាន​​តឹង​សង្គ្រាម​ពាណិជ្ជកម្ម


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ជួប​មេដឹកនាំពាណិជ្ជកម្មធំៗនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ជួប​មេដឹកនាំពាណិជ្ជកម្មធំៗនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន បាន​ប្រាប់​ក្រុម​អ្នក​យក​​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉េកាំង​ថា សង្ឃឹម​ថា ​ជំនួប​នេះនឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​ទុក​ចិត្ត​គ្នា ​ហើយ​នឹង​ដោះ​ស្រាយ​បញ្ហា​សំ​ខាន់​ៗ​ខ្លះ​ដែល​យើង​កំពុង​ប្រឈម​នៅ​ពេល​ឥឡូវ​នេះ។

ចិនសង្ឃឹម​ថា ជំនួប​នៅពេល​ខាង​មុខ​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ និង​ប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង នឹង​ជួយ​ស្ថាបនាការ​ទុក​ចិត្ត​និង​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​ទាំងពីររបស់​ពិភព​លោក​នេះ។

មេដឹកនាំ​ទាំងពីរមាន​គម្រោង​ជួប​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​នៅឯជំនួប​កំពូល​របស់​ប្រទេស​២០​ ដែល​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​របស់​ពិភពលោក ​ឬG-20 ក្នុង​ទីក្រុង​អូសាកា​នៃ​ប្រទេស​ជប៉ុន។ ​នេះ​ជា​ជំនួបមួយ​ទល់​នឹង​មួយ​លើក​ដំបូង​របស់​លោក​ទាំង​ពីរ​ចាប់​តាំង​ពីការ​ចរចា​ពាណិជ្ជកម្ម​បាន​បរាជ័យ​នៅ​ខែ​ឧសភា​មក។

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉េកាំង​ថា សង្ឃឹម​ថា ​ជំនួប​នេះនឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​ទុក​ចិត្ត​គ្នា ​ហើយ​នឹង​ដោះ​ស្រាយ​បញ្ហា​សំ​ខាន់​ៗ​ខ្លះ​ដែល​យើង​កំពុង​ប្រឈម​នៅ​ពេល​ឥឡូវ​នេះ។

ក្នុង​អំឡុង​នៃ​ការ​សន្ទនា​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ចន្ទ​រវាង​ឧប​នាយក​រដ្ឋមន្រ្តី​ចិន​លោក Liu He និង​តំណាង​ពាណិជ្ជកម្មអាមេរិក​លោក Robert Lighthizer ពួក​លោកបាន​ផ្លាស់​ប្តូរ​ទស្សនៈស្តី​ពី​ពាណិជ្ជកម្ម​ហើយ​បាន​ព្រម​ព្រៀងរក្សា​ការទាក់​ទង​គ្នា។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។

ទីភ្នាក់ងារ​ព័ត៌មានស៊ីនហួផ្លូវការ​នៃ​ប្រទេស​ចិនបាន​រាយការណ៍​ថា ​ការ​សន្ទនា​តាម​ទូរសព្ទ​របស់​មេដឹកនាំទាំងពីរបាន​ស្នើ​ឡើង​ដោយ​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេ​រិក។

មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ម្នាក់បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ជំនួប​នេះនឹងផ្តល់​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​នូវឱកាសដើម្បី​ដឹង​ពី​ជំហរ​របស់​ចិន​ស្តីពី​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​រាលដាល​កាន់​តែធំឡើង៕

XS
SM
MD
LG