ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ស.រ.អា​និយាយ​ថា​ នាវា​របស់​អ៊ីរ៉ង់​កំពុង​បើកចេញ​ឆ្ងាយ​ពី​យេម៉ែន


ជនឧទ្ទាមនិកាយស៊ីអ៊ីតដែលត្រូវបានគេស្គាល់ថាជា Houthi បានកាន់ផ្ទាំងរូបថតមេដឹកនាំក្រុមHezbollah លោក Sheikh Hassan Nasrallah ខណៈដែលខ្លួនបានចូលរួមជាមួយសមមិត្តក្នុងការតវ៉ាមួយ ដើម្បីថ្កោលទោសភាពគឃ្លើនរបស់អារ៉ាប៊ី សាអូឌីតនៅក្រុងSana'a ប្រទេសយេម៉ែន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ។
ជនឧទ្ទាមនិកាយស៊ីអ៊ីតដែលត្រូវបានគេស្គាល់ថាជា Houthi បានកាន់ផ្ទាំងរូបថតមេដឹកនាំក្រុមHezbollah លោក Sheikh Hassan Nasrallah ខណៈដែលខ្លួនបានចូលរួមជាមួយសមមិត្តក្នុងការតវ៉ាមួយ ដើម្បីថ្កោលទោសភាពគឃ្លើនរបស់អារ៉ាប៊ី សាអូឌីតនៅក្រុងSana'a ប្រទេសយេម៉ែន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ។

មន្រ្តី​យោធា​ម្នាក់​របស់​ស.រ.អា​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ នាវា​ផ្ទុក​ទំនិញ​របស់​ប្រទេស​ អ៊ីរ៉ង់​ ដែល​អាច​ដឹក​គ្រឿង​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ Houthi​ នៅ​ក្នុង​ប្រទេស​យេម៉ែន​ កំពុង​បើក​ចេញ​ឆ្ងាយ​ពី​ប្រទេស​ យេម៉ែន​ទៅ​វិញ។​

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ លោក​រដ្ឋមន្រ្តី​ការ​បរទេស​យេម៉ែន​ Riad​ Yassine​ បាន​ចោទ​ប្រទេស​អ៊ីរ៉ង់​ ថា​ព្យាយាម​ចង់​បំបែក​ការ​រាំង​ផ្លូវ​ទឹក​មួយ​ ដែល​មាន​គោល​បំណង​រក្សា​គ្រឿង​អាវុធ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម។​

មន្រ្តី​សេតវិមាន​បាន​និយាយ​ថា​ អស់​លោក​បាន​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ អ៊ីរ៉ង់​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ Shi'ite​ Houthi​ ក្នុង​ប្រទេស​យេម៉ែន។​ ក្រសួង​ការពារ​ស.រ.អា​ បាន​ដាក់​រាយ​នាវា​ចម្បាំង​ក្នុង​ទឹក​សមុទ្រ​របស់​យេម៉ែន​ ដើម្បី​ធានា​ឲ្យ​ផ្លូវ​នាវាចរណ៍​នៅ​ក្នុង​ឈូង​សមុទ្រ​ Perse​ ឲ្យ​នៅ​បើក​ចំហ។​

មន្រ្តី​យោធា​បាន​បដិសេធ​ថា​ កង​នាវា​របស់​ស.រ.អា​មិន​មែន​ស្ថិត​នៅ​ទី​នោះ​ដើម្បី​បញ្ឈប់​នាវា​របស់​ អ៊ីរ៉ង់​ទេ។​

នៅ​យេម៉ែន​ យន្តហោះ​កង​កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​វាយ​ប្រហារ​ទៅ​លើ​ទី​ដៅ​របស់​ពួក​ឧទ្ទាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ជិត​ទី​ក្រុង​ Aden​ បណ្តាល​ឲ្យ​មាន​បាតុកម្ម​នៅ​ទី​ក្រុង​ Sana'a​ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នោះ។​ ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​ប្រកាស​នៅ​ដើម​សប្តាហ៍​នេះ​ថា​ ខ្លួន​នឹង​បញ្ឈប់​យុទ្ធនាការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ តែ​អាច​ចាប់​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​ជា​ថ្មី​ឡើង​វិញ​ បើ​មាន​ការ​ចាំបាច់៕

XS
SM
MD
LG