កិច្ចចរចាបញ្ហានុយក្លេអ៊ែររវាងប្រទេស អ៊ីរ៉ង និងប្រទេសមហាអំណាចប្រាំមួយបានចាប់ផ្តើមធ្វើឡើងវិញកាលពីថ្ងៃពុធនៅទីក្រុង Vienne ដោយចង់លើកយកបញ្ហាចម្រូងចម្រាសដទៃទៀតទៅពិភាក្សាគ្នាដែរ។
ភាគីទាំងសង្ខាងមានកាលកំណត់ដល់ថ្ងៃទី ៣០ ខែមិថុនាដើម្បីប្តូរកិច្ចព្រមព្រៀងជាគម្រោងឬជាគោលការណ៍មួយឲ្យទៅជាកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រមួយ ដែលនឹងរារាំងប្រទេស អ៊ីរ៉ង់ មិនឲ្យអាចផលិតគ្រាប់បែកបរមាណូមួយបាន ហើយនៅពេលជាមួយគ្នានោះនឹងបន្ធូរទណ្ឌកម្មប្រឆាំងនឹងក្រុង Tehran។
ស.រ.អានិយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់ បានផ្តល់អាវុធទៅឲ្យក្រុមឧទ្ទាម Shi'ite Houthi នៅក្នុងប្រទេស យេម៉ែន។ កងយោធាអាមេរិកាំងបានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រនៅជិតប្រទេស យេម៉ែន។
មន្រ្តីស.រ.អាបាននិយាយថា អស់លោកក៏នឹងដាក់សម្ពាធលើប្រទេសអ៊ឺរ៉ង់ អំពីករណីពលរដ្ឋអាមេរិកាំងដែលជាប់ឃុំនិងបាត់ខ្លួននៅក្នុងប្រទេសនេះ ដែរ តែថានឹងលើករឿងនេះទៅពិភាក្សាដាច់គ្នាពីកិច្ចចរចានុយក្លេអ៊ែរ៕