ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ជិត​៦លាននាក់ ខណៈ​រដ្ឋ​ភាគ​កណ្តាល​មាន​ចំនួន​អ្នកឆ្លង​កើន​ឡើង


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ព្យាបាល​អ្នកជំងឺ១៩ នៅ​មន្ទីរពេទ្យ Scripps Mercy ក្នុង​ក្រុង Chula Vista រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ព្យាបាល​អ្នកជំងឺ១៩ នៅ​មន្ទីរពេទ្យ Scripps Mercy ក្នុង​ក្រុង Chula Vista រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០។

​​​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា រដ្ឋ​របស់​អាមេរិក​នៅ​ភាគ​កណ្តាល​ចំនួន​បួន​ មាន​ករណី​ឆ្លង​​កូវីដ១៩​ក្នុង​មួយ​ថ្ងៃ ដែល​នេះ​ជា​ចំនួន​​កើន​ឡើង​ច្រើន​​មិន​ធ្លាប់​មាន។

សហរដ្ឋ​អាមេរិក​ នឹង​មាន​ករណីអ្នក​ឆ្លង​វីរុសកូរ៉ូណា​លើស​ពី​ចំនួន​៦លាន​នាក់​ ក្នុង​ពេល​ឆាប់​ៗខាង​មុខនេះ ស្រប​ពេល​អាមេរិក​ ក៏មានចំនួន​អ្នកស្លាប់​នាំមុខ​ប្រទេស​នានា​នៅ​លើ​ពិភពលោកដោយ​មាន​អ្នក​ស្លាប់ចំនួន​១៨៣.០០០នាក់​ ត្រឹម​ថ្ងៃ​ច័ន្ទ។

​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា រដ្ឋ​របស់​អាមេរិក​នៅ​ភាគ​កណ្តាល​ចំនួន​បួន ​មាន​ករណី​ឆ្លងកូវីដ១៩​ក្នុង​មួយ​ថ្ងៃ ដែលនេះ ជាចំនួន​កើន​ឡើង​ច្រើនមិន​ធ្លាប់​មាន។ រដ្ឋ​ទាំង​នោះ​ គឺរដ្ឋ Iowa មាន​អ្នក​ឆ្លង​ប្រមាណ​៧៨៥នាក់ រដ្ឋ North Dakota មាន​អ្នកឆ្លង៣៧៥នាក់ រដ្ឋ South Dakota​ មាន​អ្នកឆ្លង​៤២៥នាក់ និង​រដ្ឋ​ Minnesota មាន​អ្នកឆ្លង​ប្រមាណ​១.០០០នាក់។

​ទន្ទឹម​នឹង​នេះ រដ្ឋMontana និង​រដ្ឋ Idaho បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​ខ្ពស់មិន​ធ្លាប់​មាន​ផងដែរ។

​ទោះបី​ជាបណ្តា​រដ្ឋ​នៅ​ភាគកណ្តាល​សហរដ្ឋ​អាមេរិក ជា​តំបន់ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃជំងឺ​កូវីដ១៩​ក៏ដោយ ក៏ប៉ុន្តែ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺនេះ ការ​ចូល​សម្រាកពេទ្យ​ព្យាបាល​ អត្រា​អ្នកឆ្លងវិជ្ជមាន​ និង​ករណីរថ្មីៗ​នៃ​ជំងឺកូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​មូល​ មាន​ការ​ថយ​ចុះ។

តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins បាន​បង្ហាញ​ថា​ រហូត​មកដល់​ពេល​នេះ​នៅ​ទូ​ទាំង​ពិភព​លោក អ្នក​ឆ្លង​ដោយ​សារជំងឺកូវីដ​១៩ មាន​ចំនួន​ជាង​២៥លាន​នាក់ និង​មាន​អ្នកស្លាប់​ជាង​៨​សែន​នាក់៕

XS
SM
MD
LG