ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធជំងឺឆ្លង​ ៥ រូប​​​រិះគន់​វិធានការ​បញ្ចប់​ការរាត​ត្បាត​​វីរុស​កូរ៉ូណា​​


មនុស្ស​ម្នា​កំពុង​រង់​ចាំ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​វីរុស នៅ​ទីក្រុង​ឡូស​អែនជឺឡែស រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ សីហា ២០២០។
មនុស្ស​ម្នា​កំពុង​រង់​ចាំ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​វីរុស នៅ​ទីក្រុង​ឡូស​អែនជឺឡែស រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ សីហា ២០២០។

អតីត​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​សហរដ្ឋ​អាមេរិក​ដែល​ជា​វិទ្យាស្ថាន​អាមេរិកាំង​ល្បី​ល្បាញ​ទូទាំង​ពិភពលោក​ដែល​បាន​នាំមុខ​ជាយូរយា​ណាស់​មកហើយ​នៅក្នុងការ​ប្រយុទ្ធ​ជំងឺ​ឆ្លង កំពុង​រិះគន់​ខុស​ពី​ប្រក្រតី​ចំពោះ​ការចាត់វិធានការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការដោះស្រាយ​ការរាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ និង​ការកម្រិត​តួនាទី​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺឆ្លង​ (CDC) ក្នុង​ការខំប្រឹង​ប្រែង​ទប់ស្កាត់​ជំងឺ​នេះ។

ជំងឺ​កូវីដ​១៩​ បាន​ផ្តាច់​ផ្តិល​ជីវិត​មនុស្ស​ជាង​១សែន​៨ម៉ឺននាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ចំនួន​អ្នក​ស្លាប់​ទាំង​នោះ​ជាអ្នក​ដែល​បាន​កត់​ត្រា​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ។មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ (CDC) បាន​បញ្ជាក់​ថា​ ចំនួន​ស្លាប់​ពិត​ប្រាកដ​ដោយ​ជំងឺកូវីដ​១៩ មាន​ចំនួន​ច្រើន​ជាង​នោះ​ឆ្ងាយ​ណាស់​ហើយ​ថា​ វីរុស​នោះ​នឹង​ក្លាយ​ជា​បុព្វហេតុ​នៃ​ការ​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២០​នេះ។​

ក៏ប៉ុន្តែ ​អតីត​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ (CDC)​ ៥​នាក់​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ដោយ​រដ្ឋបាល​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​និង​ប្រជា​ធិបតេយ្យ​ និយាយ​ថា​ ទីភ្នាក់ងារ​នេះ គួរ​តែ​ធ្វើ​កិច្ច​ការ​កាន់​តែច្រើន​ឡើង​នៅ​ក្នុង​ការ​នាំមុខ​ការ​ខំប្រឹង​ប្រែង​ដើម្បី​រាំង​ខ្ទប់​ការរាត​ត្បាត​នៃ​ជំងឺ​នេះ។​

ក្នុង​ចំណោម​អតីត​នាយក​ទាំង​នោះ​មាន​លោក​វេជ្ជបណ្ឌិត​ Richard Besser ដែល​ជា​នាយក​ស្តីទី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ (CDC) បាន​ធ្វើ​សន្និសីទ​កាសែត​តាម​ទូរទស្សន៍​ជារៀង​រាល់​ថ្ងៃ​ក្នុង​អំឡុង​នៃ​ការរាត​ត្បាត​ជំងឺ​គ្រុនផ្តាសាយ​ H1N1​(ឬ​ផ្តាសាយ​ជ្រូក) ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩ ​ដែល​បាន​ឆ្លង​មនុស្ស​ជាង​៦០​លាន​នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​បាន​សម្លាប់​មនុស្ស១២.៤៦៩​នាក់។ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ស្មាន​ថា ​មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG