ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​កង​ទ័ព​ជើងទឹក​អាមេរិក​និង​នាវា​ល្បាត​អ៊ីរ៉ង់​បាន​ប្រឈមមុខ​ដាក់​គ្នា


រូបឯកសារ៖ នាវា​ចម្បាំង​របស់​អាមេរិក USS Nimitz នៅ​ឯ​កំពង់​ផៃ​ Busan ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៣។ កាល​ពីថ្ងៃ​សុក្រ អ៊ីរ៉ង់​បាន​អះអាង​ថា នាវា​ប្រភេទ​នេះ​បាន​ខិត​ទៅ​ជិត​ទីតាំង​បូម​ប្រេង​មួយ​របស់​ខ្លួន​ក្នុង​ឈូង​សមុទ្រ​ពែក។
រូបឯកសារ៖ នាវា​ចម្បាំង​របស់​អាមេរិក USS Nimitz នៅ​ឯ​កំពង់​ផៃ​ Busan ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៣។ កាល​ពីថ្ងៃ​សុក្រ អ៊ីរ៉ង់​បាន​អះអាង​ថា នាវា​ប្រភេទ​នេះ​បាន​ខិត​ទៅ​ជិត​ទីតាំង​បូម​ប្រេង​មួយ​របស់​ខ្លួន​ក្នុង​ឈូង​សមុទ្រ​ពែក។

ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​បាន​ប្រឈម​យ៉ាង​ខ្លាំងនឹង​ការ​អះអាង​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​ទៅ​លើ​នាវា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​«អាកប្បកិរិយា​មួយ​ដែល​គ្មាន​វិជ្ជាជីវៈ​ទាល់​តែ​សោះ»។

ទីភ្នាក់ងារ​សារព័ត៌មាន ​IRNA​ ផ្លូវការ​របស់​អ៊ីរ៉ង់​បាន​ស្រង់​សេចក្តី​ថ្លែងការណ៍​មួយ​ពី​នាវា​ល្បាត​បដិវត្តន៍​អ៊ីរ៉ង់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​នាវា ​USS Nimitz បាន​ទៅ​ជិត​ដល់​កន្លែង​បូម​ប្រេង​មួយ​នៅ​ឈូង​សមុទ្រ​ពែក ហើយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មក​ពី​នាវា​នោះ​បាន​ហោះ​ចុះ​កៀក​នឹង​ទូក​មួយ​គ្រឿង​ដែល​ដឹក​ទាហាន​អ៊ីរ៉ង់។ ​

លោក​អនុនា​វីឯក​ Ian M. McConnaughey អ្នកនាំពាក្យ​ទាហាន​ជើងទឹក​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខណៈ​ដែល​ធ្វើ​ការ​យាម​ល្បាត​ជា​ធម្មតា​មួយ​នៅ​លើ​លំហ​អន្តរជាតិ​នៃ​ឈូង​សមុទ្រ​អារ៉ាប់​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កន្លង​ទៅ​នេះ ឧទ្ធម្ភាគចក្រ​របស់​ទាហាន​ជើង​ទឹក​អាមេរិក​មួយ​គ្រឿង​បាន​សង្កេត​ឃើញ​ថា នាវា​យាម​ល្បាត​បដិវត្តន៍​ឥស្លាម​មួយ​ចំនួន​របស់​អ៊ីរ៉ង់​បាន​ខិត​មក​ជិត​កងកម្លាំង​នាវា​ជើង​ទឹក​អាមេរិក​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។

កង​កម្លាំង​ទាហាន​ជើង​ទឹក​អាមេរិក​បាន​ព្យាយាម​ទាក់ទង​នឹង​នាវា​ទាំង​នោះ​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​ពី​នាវា​អ៊ីរ៉ង់​ទាំង​នោះ​ឡើយ។ បន្តិច​ក្រោយ​មក នៅ​ក្នុង​គម្លាត​សុវត្ថិភាព​មួយ ឧទ្ធម្ភាគចក្រ​អាមេរិក​បាន​បាញ់​ព្រមាន ​ហើយ​បន្ទាប់​មក​នាវា​អ៊ីរ៉ង់​ក៏​បាន​ផ្អាក​ឈប់​មក​ជិត​នាវា​អាមេរិក៕

XS
SM
MD
LG