បញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរ
ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនៅតែជាបញ្ហាចម្បងមួយ ដែលមិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយ។ ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕