ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន និង​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ជួប​គ្នា​ផ្ដោត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦​នេះ លោក Shinzo Abe អញ្ជើញ​ទៅ​ដល់​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ Hangzhou ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20 ក្នុង​ក្រុង Hangzhou ប្រទេស​ចិន។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦​នេះ លោក Shinzo Abe អញ្ជើញ​ទៅ​ដល់​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ Hangzhou ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20 ក្នុង​ក្រុង Hangzhou ប្រទេស​ចិន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ជំនួប​នេះ លោក Shizo Abe គ្រោង​នឹង​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធ​មិត្ត​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន​មក លោក Donald Trump បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​មេ​ដឹកនាំ​ពិភពលោក​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រធានាធិបតី​ប្រទេស​អេហ្ស៊ីប​លោក Abdel Fattah el-Sissi អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជា​ដើម។ ប៉ុន្តែ ជំនួប​ជាមួយ​លោក Shinzo Abe លើក​នេះ នឹង​ក្លាយ​ជា​ជំនួប​ដោយ​ផ្ទាល់​រវាង​លោក Trump និង​មេដឹកនាំ​បរទេស ស្រប​ពេល​ដែល​លោក Trump ត្រៀម​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។

មុន​ពេល​ចាកចេញ​ពី​ប្រទេស​ជប៉ុន លោក Abe បាន​បញ្ជាក់​ថា លោក​ចង់​ប្រើ​ប្រាស់​កិច្ច​ប្រជុំ​នេះ ដើម្បី​ពិភាក្សា​អំពី​ទស្សន​វិស័យ​របស់​លោក​នៅ​ថ្ងៃ​អនាគត​ជាមួយ​នឹង​លោក Trump។

លោក​បាន​បញ្ជាក់​ក្នុង​សម្ដី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ការ​សហការ​គ្នា​អាច​ដំណើរការ​ទៅ​មុខ​បាន គឺ​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​គ្នា​តែ​ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំ​ចង់​កសាង​ជំនឿ​ទុក​ចិត្ត​នេះ​ជាមួយ​នឹង​លោក Trump ហើយ​ផ្អែក​លើ​ជំនឿ​ទុក​ចិត្ត​នេះ ខ្ញុំ​ចង់​ធ្វើ​ការ​ជាមួយ​លោក Trump ដើម្បី​សន្តិភាព និង​ភាព​រីក​ចម្រើន​នៅ​ក្នុង​ពិភពលោក»។

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កន្លង​មក លោក Trump បាន​ចោទ​ជា​សំណួរ​អំពី​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ដោយ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កិច្ចការ​ច្រើន​ណាស់​ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​ប្រទេស​ជប៉ុន៕

XS
SM
MD
LG