ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក កូរ៉េខាង​ត្បូងនិង​ជប៉ុន​​យល់ព្រម​​ចែក​ចាយ​ព័ត៌មាន​សម្ងាត់​​ទាក់ទិន​នឹងកូរ៉េ​ខាជើង


រូបថត​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un (កណ្តាល) កំពុង​សម្លឹង​កញ្ចក់​កុំព្យូទ័រ​ស្វែងរក​មើល​កន្លែង​ធ្លាក់​គ្រាប់​កាំភ្លើង​ធំ​ប្រតិបត្តិការ​ឆ្ងាយ​ដែល​បាន​បាញ់​សំដៅ​គោលដៅ​សំខាន់ៗ​ក្នុង​សមុទ្រ​ភាគ​ពាយព្យ​នៅ​កន្លែង​ដែល​គេ​មិន​ដឹង​ពិត​ប្រាដក​នៅ​កូរ៉េ​ខាងជើង។
រូបថត​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un (កណ្តាល) កំពុង​សម្លឹង​កញ្ចក់​កុំព្យូទ័រ​ស្វែងរក​មើល​កន្លែង​ធ្លាក់​គ្រាប់​កាំភ្លើង​ធំ​ប្រតិបត្តិការ​ឆ្ងាយ​ដែល​បាន​បាញ់​សំដៅ​គោលដៅ​សំខាន់ៗ​ក្នុង​សមុទ្រ​ភាគ​ពាយព្យ​នៅ​កន្លែង​ដែល​គេ​មិន​ដឹង​ពិត​ប្រាដក​នៅ​កូរ៉េ​ខាងជើង។

សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េខាង​ត្បូងនិង​ប្រទេស​ជប៉ុន​បាន​យល់ស្រប​គ្នា​ក្នុង​ការចែក​ចាយ​ព័ត៌មាន​សម្ងាត់ទាក់ទិន​នឹង​ការ​គំរាម​កំហែង​បរមាណូពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង(Pyongyang)។​

ក្រសួង​ការពារ​ប្រទេស​ស.រ.អា. បាន​ឲ្យ​ដឹង​ថា ​តាម​រយៈ​សន្ធិសញ្ញា​ត្រីភាគីដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ​នេះ​ ក្រសួង​ការពារ​ប្រទេស​ស.រ.អា.នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌលនៃ​ការ​ស៊ើបការ​សម្ងាត់នេះ។

សន្ធិ​សញ្ញា​នេះ​នឹង​ភ្ជាប់នូវ​កិច្ច​ព្រមព្រៀង​ចែកចាយ​ព័ត៌មាន​ទ្វេភាគី​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែល​ប្រទេស​ទាំង​នេះ​មាន​រួច​ស្រេច​ហើយ។

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា តាម​រយៈ​សន្ធិសញ្ញា​ថ្មី​នេះ ប្រទេស​ទាំង​បីនឹង​មិន​បញ្ចេញការ​សម្ងាត់​ទាំង​អស់​នៃព័ត៌មាន​សម្ងាត់​ដែលទាក់ទិន​នឹង​ពួក​គេ​ទេ​ ហើយប្រទេស​នីមួយៗ​នឹង​កំណត់​អំពី​ព័ត៌មាន​អ្វីដែល​ត្រូវ​ប្រាប់​ឲ្យ​ប្រទេស​ពីរ​ទៀត​បាន​ដឹង។​

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​បាន​អំពាវ​នាវ​ផងដែរ​កាល​ពី​ថ្ងៃចន្ទ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ថ្មីជាមួយ​ប្រទេស​កូរ៉េខាង​ជើង​ក្នុង​ខែ​មករា​ខាង​មុខនេះ។ ​ប្រទេស​កូរ៉េត្រូវ​បាន​បែង​ចែក​ជា​ពីរ​ចាប់​តាំង​ពី​ឆ្នាំ១៩៤៨​មក។​

លោកអគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ គីមូន បាន​ស្វាគមន៍​ចំពោះ​សំណើ​នេះ​ហើយ​លោក​បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ចរចា​គ្នា​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG