ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​នយោបាយ និង​មហា​សេដ្ឋី​ពាណិជ្ជកម្ម​រុស្ស៊ី


មនុស្ស​ម្នា​ដើរ​កាត់​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី Vladimir Putin នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
មនុស្ស​ម្នា​ដើរ​កាត់​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី Vladimir Putin នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​នូវ​បញ្ជី​អនុម័ត​ដោយ​សភា​មួយ ដែល​មាន​រាយ​ឈ្មោះ​អ្នក​នយោបាយ និង​អ្នក​ជំនួញ​រុស្ស៊ី ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Vladimir Putin បន្ថែម​ទៅ​នឹង​ទំនាក់ទំនង​របស់​បុគ្គល​ទាំង​នេះ​ជាមួយ​នឹង​មេដឹកនាំ​កំពូលៗ និង​ទ្រព្យ​សម្បត្តិ​គ្មាន​ជាប់​បំណុល​របស់​ពួកគេ​ផង​ដែរ។

បញ្ជី​ឈ្មោះ​បុគ្គល​ជាង ២ រយ​នាក់​នេះ មិន​មាន​បញ្ជាក់​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ណា​មួយ​នោះ​ទេ ទោះបីជា​បុគ្គល​នេះ​មួយ​ចំនួន​នៅ​ជាប់​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​ដាក់​កាល​ពី​លើក​មុន​ក៏​ដោយ។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​ទាំង​ស្ទាក់ស្ទើរ​លើ​ច្បាប់​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ស្ទើរតែ​ជា​ឯកច្ឆន្ទ​ដោយ​សភា។ ច្បាប់​នោះ​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​សម្រាប់​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

លោក Trump បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា ច្បាប់​នេះ «រំលោភ​ទៅ​លើ​អំណាច​នីតិ​ប្រតិបត្តិ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាមេរិក និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប»។

ច្បាប់​នេះ​ទុក​ពេល ១៨០ ថ្ងៃ​ឲ្យ​រដ្ឋាភិបាល​លោក Trump បង្កើត​បញ្ជី​ឈ្មោះ​បុគ្គល​រុស្ស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​មន្ត្រី​កំពូលៗ​នៃ​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ផង​ដែរ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ដែរ បាន​ហៅ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ថា​ជា​វិធានការ​ដែល «មិន​ដែល​មាន​ពី​មុន​មក» និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាត់​ទុក​មនុស្ស​គ្រប់​គ្នា​ថា​ជា​សត្រូវ​របស់​ខ្លួន។ លោក​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​ចំណាយ​ពេល​ដើម្បី​វិភាគ​ទៅ​លើ​បញ្ជី​ឈ្មោះ​នេះ៕

XS
SM
MD
LG