ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ថ្មី​ប្រឆាំង​នឹង​ពួក​មន្រ្តី​រុស្ស៊ី​និង​អ៊ុយក្រែន


រូបឯកសារ៖ លោក​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​សេត​វិមាន កាល​ពី​ថ្ងៃទី​១១ មករា ២០១៨។
រូបឯកសារ៖ លោក​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​សេត​វិមាន កាល​ពី​ថ្ងៃទី​១១ មករា ២០១៨។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ថ្មី​ប្រឆាំង​នឹង​ពលរដ្ឋ​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​ទាក់​ទិនទៅ​នឹងការត្រួត​ត្រា​របស់​ប្រទេស​រុស្ស៊ី​លើ​តំបន់​គ្រីមៀ ​រារាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ហើយ​នឹង​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក។

​លោកSteven Mnuchinរដ្ឋ​មន្រ្តី​រតនាគារ​អាមេរិក​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​ថែ​រក្សា​អធិបតេយ្យ​ភាព​និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន ​ហើយ​នឹង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​អន្តរាយ​កិច្ច​ព្រម​ព្រៀង​ទីក្រុង Minsk‍» ​ដែល​និយាយ​សំដៅ​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​ត្រូវ​បាន​តម្រូវ​ឲ្យ​គាំទ្រ​ការ​ឈប់​បាញ់​គ្នា​ដក​អាវុធ​ធុនធ្ងន់ ​ហើយ​នឹង​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។

​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ថ្មី​ដៅ​លើ​ពួកមន្រ្តី​រុស្ស៊ី​ជា​ច្រើន ​រួម​មាន​លោក Andrei Cherezov អនុ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​រួច​ទៅ​ហើយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​ផ្ទេរ​ម៉ាស៊ីន​ទួប៊ីន​ថាម​ពល​ទៅ​តំបន់​គ្រីមៀ។

​មនុស្ស​១១​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​មាន​ពួកទាម​ទារ​បំ​បែក​រដ្ឋជាតិ​អ៊ុយក្រែន​ដែល​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ក្នុង​តំបន់​ទាម​ទារ​ផ្តាច់​ខ្លួន​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ថា សាធារណរដ្ឋ​ប្រជា​មានិត​ Donetsk​ និង​សា​ធារណរដ្ឋ​ប្រជាមានិត​ Luhansk។

បន្ថែម​លើ​បុគ្គល​ទាំង​នោះ ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ដៅ​លើ​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន​៩​ដែល​ទាក់​ទិន​នឹង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​គ្រីមៀ​ដែល​ត្រួតត្រា​ដោយ​ពួក​ទាមទារ​បំបែក​រដ្ឋ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG