ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​យូរ​អង្វែង​​នៃ​ការ​រឹតបន្តឹង​លើ​ជន​អន្តោប្រវេសន៍

បាតុករ​ប្រមូលផ្តុំគ្នា​ធ្វើការ​តវ៉ាប្រឆាំង​នឹង​បទបញ្ជា​នីតិ​ប្រតិបត្តិ​របស់​ប្រធានាធិបតី​លោកដូណាល់ ត្រាំ ដែល​បាន​រារាំង​ជន​ចំណាកស្រុក​ពី​បណ្តា​ប្រទេស​ចំនួន​ប្រាំពីរ និង​ផ្អាក​កម្មវិធី​ជន​អន្តោប្រវេសន៍ កាល​ពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ខាងក្រៅសាលាក្រុង​ក្នុង​​ក្រុង Cincinnati។

រដ្ឋាភិបាល​របស់​លោក ​ដូណាល់ ត្រាំ មិនមែន​ជា​រដ្ឋបាល​ទី​មួយ​ដែល​រឹតបន្តឹង​ជន​អន្តោប្រវេសន៍ ដែល​មាន​​រួម​ទាំង​មូលដ្ឋាន​សញ្ជាតិ​ដើម​នោះ​ទេ។

កាល​ពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី ​ដូណាល់ ​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ ដែល​ហាមឃាត់​ជន​ភៀសខ្លួន​និង​ពលរដ្ឋ​ពី​ប្រទេស​ចំនួន​៧​ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើនជា​ជន​មូស្លីម​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក។​

ប្រទេស​ដែល​ត្រូវ​បាន​ហាមឃាត់​ទាំង​នោះ​រួម​មាន​ប្រទេស ​អ៊ីរ៉ង់​ ​អ៊ីរ៉ាក់​ លីប៊ី​ សូម៉ាលី ​ស៊ូដង់​ ស៊ីរី​ និង​យេម៉ែន។​

បាតុករ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ បាន​បដិសេធ​ភ្លាម​ៗ​ចំពោះ​ការ​ដាក់​កម្រិតនោះ។ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​តវ៉ា​ថា​ បទ​បញ្ជា​របស់​លោក​ដូណាល់ ​ត្រាំ​ រើសអើង​ជន​មូស្លីម​និង​បំពាន​ប្រពៃណី​នៃ​ការ​ស្វាគមន៍​ជន​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក។​

ភាគ​ច្រើន​នៃ​អ្នក​តវ៉ា​ទាំងនេះ​លើកឡើង​ដោយ​ត្រឹមត្រូវ​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​របស់​ជន​អន្តោប្រវេសន៍។​ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​ដែល​ដាក់​ការ​រឹត​បន្តឹង​លើជន​អន្តោប្រវេសន៍។​

រដ្ឋាភិបាល​របស់​លោក ​ដូណាល់ ត្រាំ មិនមែន​ជា​រដ្ឋបាល​ទី​មួយ​ដែល​រឹតបន្តឹង​ជន​អន្តោប្រវេសន៍ ដែល​មានរួម​ទាំង​មូលដ្ឋាន​សញ្ជាតិ​ដើម​នោះ​ទេ។

ការ​រឹតបន្តឹង​លើ​ជន​អន្តោប្រវេសន៍​មក​ពី​ទ្វីប​អាស៊ី

លោកស្រី ​Linda Monk ​បាន​និយាយ​ថា៖ «រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​១៧៨៩​ បាន​ផ្តល់​ «អំណាច​ទាំង​ស្រុង» ដល់​រដ្ឋ​សភា​លើច្បាប់​អន្តោ​ប្រវេសន៍។ប្រធានាធិបតី​ ប្រតិបត្តិ​ច្បាប់​ទាំង​នោះ​តាម​រយៈ​បទ​បញ្ជា។

លោក​ស្រី ​Linda Monk ​បាន​សរសេរ​សៀវភៅ​អំពី​រដ្ឋធម្មនុញ្ញ​ដែល​សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា​៖ «ពាក្យពេចន៍​ដែល​យើង​ប្រកាន់​យក​»។

រូបឯកសារ៖ អ្នកទេសចរ​មើល​ទៅ​ជើងមេឃ​ក្រុង New York ពី​កោះ Ellis Island កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៥ ក្នុង​ក្រុង​ញ៉ូយ៉ក។

លោក​ស្រី​បាន​ពន្យល់​ថា​ សម្រាប់​រយៈពេល​ ១០០ឆ្នាំ​ដំបូង​នៃ​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក​ សភា​មិន​បាន​ដាក់​កំហិត​ផ្នែកសហព័ន្ធ​លើ​ជន​អន្តោប្រវេសន៍​នោះ​ទេ។

នៅ​ក្នុង​រយៈពេល​នោះ​ ជន​អន្តោប្រវេសន៍​សញ្ជាតិ​ អៀរឡង់​និង​អាល្លឺ​ម៉ង់​ជា​ច្រើន​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ជន​អន្តោប្រវេសន៍​ជនជាតិ​ចិន​ក៏​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ។​ ពួក​គេ​សង្ឈឹមថា​នឹង​រកឃើញ​មាស​នៅ​រដ្ឋ​កាលីហ្វញ៉ា​នៅ​ពេល​នោះ​។ ហើយ​ទោះបីពួកគេ​រក​មាស​មិន​ឃើញ ​ពួកគេ​ក៍​នៅ​តែ​បន្ត​រស់​នៅ​ក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែមួយ​ចំនួន​នៃ​សាធារណជន​អាមេរិកាំង​មិន​យល់​ស្រប​ជាមួយ​នឹង​ក្រុម​ជន​អន្តោប្រវេសន៍​ទាំង​នោះ។ ពួក​គេ​មិន​ចូលចិត្ត​សាសនា​កាតូលិក​ដែល​ជនជាតិ​អៀរឡង់​និង​អាល្លឺម៉ង់​ជា​ច្រើន​ប្រកាន់​យក។ ​ហើយ​ពួក​គេ​ក៏​មិន​ចូលចិត្ត​ជន​អន្តោប្រវេសន៍​សញ្ជាតិ​អាស៊ី​ ដែល​ត្រូវ​ពួក​គេ​គិត​ថា​ជា​អ្នក​មាន​ទោស​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ ឬ​ អ្នក​ដែល​មក​ដណ្តើម​ការងា​របស់​ពួកគេ​។​

ដូច្នេះ​នៅ​ចុង​ទសវត្សរ៍​ ១៨០០​ សភា​បានអនុម័តជា​លើក​ដំបូង​ក្នុង​ការកំណត់​ចំនួន​ជន​អន្តោប្រវេសន៍។ អ្នក​តំណាង​រាស្ត្រ​បាន​ចាត់​ទីដៅ​លើ​ជន​មក​ពីអាស៊ី ​ជា​ពិសេស​ជនជាតិ​ចិន។​ ច្បាប់​ជន​អន្តោប្រវេសន៍​សហព័ន្ធ​របស់​អាមេរិក​ (Page Act) ​និង​ ច្បាប់​សហព័ន្ធអាមេរិក​ហាម​មិន​ឲ្យ​មាន​ជន​អន្តោ​ប្រវេសន៍​ចិន​ធ្វើ​ការ(Chinese Exclusion Act) បាន​ហាម​មិន​ឲ្យ​ស្ត្រី​សញ្ជាតិ​ចិន​និង​អ្នក​ធ្វើ​ការ​នានារស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។​

ការ​រឹត​បន្តឹង​លើជន​អន្តោប្រវេសន៍​សញ្ជាតិ​ដទៃ​ទៀត​

នៅ​ពេល​ចូលសតវត្សរ៍​ទី​២០​ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បង្កើន​តួនាទី​របស់​ខ្លួន​លើ​បញ្ហា​អន្តោប្រវេសន៍។​ រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​កោះ ​Ellis Island ​ នៅ​ក្នុង​ទី​ក្រុង​New ​York​ ដែល​ជា​ច្រក​ចូល​មួយ​សម្រាប់ជន​អន្តោប្រវេសន៍។ ហើយ​សហរដ្ឋ​អាមេរិក​បាន​ឃើញការ​កើនឡើង​យ៉ាង​ខ្លាំងក្លា​នៃ​ចំនួន​ជន​អន្តោប្រវេសន៍ ​ជាពិសេស​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីតាលី​និងអឺរ៉ុប​ខាង​កើត។ ភាគ​ច្រើន​នៃ​ជន​អន្តោប្រវេសន៍​ដែល​ទើប​មក​ដល់ទាំង​នោះមិន​បាន​ទទួល​ការ​អប់រំ​ ឬ​មាន​ប្រាក់​តិច​តួច​ប៉ុណ្ណោះ។​

ជា​ថ្មី​ម្តង​ទៀត​ ប្រជាពលរដ្ឋ​ខ្លះ​ប្រឆាំង​នឹង​ចំនួន​និង​សញ្ជាតិ​នៃ​ជន​អន្តោប្រវេសន៍​ ដែលចូល​ក្នុង​ប្រទេស។ ​ក្រុម​មួយ​ដែល​គេ​ហៅ​ថា ​សម្ព័ន្ធ​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​(Immigration Restriction League ) ត្រូវ​បាន​បង្កើត​ឡើង។ ក្រុមនេះ​បាន​បាន​ដាក់​ញត្តិ​ទៅ​សភា​ដើម្បី​ទាមទារ​ឲ្យ​ជន​អន្តោប្រវេសន៍​បង្ហាញ​ថា​ ​យ៉ាង​ហោចណាស់​ពួកគេ​អាចអាន​អក្សរ​បាន។​

ទាំងលោកប្រធានាធិបតី Grover Cleveland និងលោកប្រធានាធិបតី ​ Woodrow ​Wilson​ បាន​ច្រាន​ចោល​ការ​ទាមទារ​នេះ។ ប៉ុន្តែ​នៅ​ឆ្នាំ ​១៩១៧​ រដ្ឋសភា​អាមេរិកាំងបាន​អនុម័ត​វិធានការទៅ​លើ​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​ Wilson។ ជា​លទ្ធផល ប្រជាពលរដ្ឋ​ដែល​ចង់​កសាង​ជីវិត​នៅ​សហរដ្ឋអាមេរិក​ត្រូវ​តែ​ប្រឡង​ជាប់​ការ​ប្រឡង​ផ្នែកអក្ខរកម្ម។

រូបឯកសារ៖ រូបថត​នេះ ដែលត្រូវ​បាន​ថតឡើង​កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០១៦ ​បង្ហាញពី​លិខិត​ឆ្លងដែន​របស់​គ្រួសារ​ត្រកូល Najjar។ គ្រួសារ​ត្រកូល Najjar គឺ​ជា​ជនចំណាកស្រុក​ស៊ីរី ដែល​បាន​មក​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩២០។ លិខិត​ឆ្លងដែន​របស់​ពួកគេ​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​មួយ​នៅ​សារមន្ទីរជាតិ​នៃ​ជនចំណាកស្រុក​កោះ​ Ellis Island។

នៅ​ក្នុង​ឆ្នាំ​១៩២០​ ការ​ដាក់​កំហិតលើ​ជនអន្តោប្រវេសន៍​បាន​កើន​ឡើង។​ ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩២៤​ គឺ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ច្បាប់​នេះ​បាន​កំណត់​ចំនួន​ជន​អន្តោប្រវេសន៍សរុប​ ​ក៏ដូចជាកំណត់​ចំនួន​ជន​អន្តោប្រវេសន៍​ទៅ​តាមសញ្ជាតិ។ ក្រៅ​ពី​នោះ​ទៀត​ ច្បាប់​នោះ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ចំនួន​ជន​អន្តោប្រវេសន៍​ពី​អឺរ៉ុប​ខាង​កើត​និង​អាហ្វ្រិក។ ហើយ​ច្បាប់​នោះ​បាន​ហាមឃាត់​ទាំងស្រុង​ជន​អន្តោប្រវេសន៍​ពី​ទ្វីប​អាស៊ី​ លើកលែង​តែជប៉ុន​និងហ្វីលីពីន។

ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​ ទំព័រផ្នែកប្រវត្តិសាស្ត្រ​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ កត់ត្រា​ថា​ច្បាប់​នោះ​បាន​ផ្តល់ឲ្យ​មានទិដ្ឋាការ​កាន់​តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​អង់គ្លេស​និង​មក​ពី​អឺរ៉ុប​ខាង​លិច។​

ទំព័រ​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​សន្និដ្ឋាន​ថា៖

«នៅ​គ្រប់​ជ្រុង​ទាំងអស់​ គោល​ដៅ​ចម្បង​បង្អស់​នៃ​ច្បាប់​អន្តោ​ប្រវេសន៍​ឆ្នាំ​១៩២៤​ គឺ​អភិរក្ស​ឧត្តម​គតិ​នៃ​ភាព​ស្មើគ្នា​នៃ​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក»។

ការ​ផ្លាស់ប្តូរ​ខ្លាំង​ក្នុង​គោល​នយោបាយ​អន្តោប្រវេសន៍​អាមេរិក

នៅ​អំឡុង​ទសវត្សរ៍ ​១៩៤០​ដល់​១៩៥០​ សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្តូរ​នយោបាយ​អន្តោប្រវេសន៍​ ដែល​នាំ​ឲ្យមាន​ការកើន​ឡើង​បន្តិចបន្តួច​នូវ​ចំនួននិង​សញ្ជាតិ​ជន​អន្តោប្រវេសន៍។​

បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​១៩៦៥​ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​បាន​កើត​ឡើង។​ ក្រោម​ការ​រង​សម្ពាធ​ដោយ​ផ្នែក​ពី​ចលនា​សិទ្ធិជនស៊ីវិល​ សភា​បាន​អនុម័ត​ច្បាប់​ជន​អន្តោប្រវេសន៍​និង​ច្បាប់​សញ្ជាតិ (​Immigration​ and ​Nationality Act)។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ពេល​នោះគឺ ​លោក ​Lyndon Johnson បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ។​

ច្បាប់​នេះ​បាន​លុបចោល​ប្រព័ន្ធ​កំណត់​ចំនួន​ជនអន្តោប្រវេសន៍​ផ្អែក​លើ​សញ្ជាតិ។ ផ្ទុយ​មក​វិញ ច្បាប់​នេះ​បាន​ឲ្យ​អាទិភាព​ដល់​ជន​អន្តោប្រវេសន៍​ដែល​មាន​សមាជិក​គ្រួសារ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ច្បាប់​នេះ​ក៏​បាន​ស្វែង​រក​ការពារ​ដល់​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​តំបន់​ដែល​មាន​អំពើ​ហិង្សា​និង​ជម្លោះ។

រូបឯកសារ៖ ជនចំណាកស្រុកពេលមកដល់កោះ Ellis Island។

បើ​ទោះ​បី​ជា​ច្បាប់​នេះ ​នៅ​តែ​រក្សា​ទុក​ការ​ដាក់​កំហិត​មួយ​ចំនួនក៏​ដោយ ​ក៏​ប្រភព​ដើម​នៃ​ជន​អន្តោប្រវេសន៍​បាន​ផ្លាស់​ប្តូរ​យ៉ាងខ្លាំង។

ជំនួស​ឲ្យ​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​អឺរ៉ុប​ខាង​លិច​ ជន​អន្តោប្រវេសន៍​ភាគ​ច្រើន​ដែល​មក​សហរដ្ឋអាមេរិក​នៅ​ចុង​សតវត្សរ៍ទី​២០​មាន​ប្រភព​មក​ពី​ ប្រទេស​ម៉ិកស៊ិក​ ​ហ្វិលីពីន​ កូរ៉េ ​សារធារណរដ្ឋដូមីនីក ​ ​ឥណ្ឌា ​គុយបា​ និង​វៀតណាម​ជាដើម។​

ដូច្នេះ​ចុះ​ចំណែក​ឯ​បទ​បញ្ជា​របស់​លោក​ត្រាំ​វិញ?

សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ច្បាប់​ក្រុង​ Miami ​(Miami​ School​ of​ Law) ​និយាយ​ថា​ ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៦៥​បាន​បញ្ចប់​«ការ​រើសអើង​ចំពោះ​មុខ»​នៅ​ក្នុង​នយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក។​លោក​ Kunal ​Parker​ ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មានចំណងជើងថា៖«ការបង្កើត​ជនបរទេស៖ ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​នៅក្នុង​សហរដ្ឋ​អាមេរិក‍» (​Making Foreigners: Immigration and Citizenship Law in America)។

លោក​បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ចំពោះ​បទ​បញ្ជា​របស់​លោក​ត្រាំ ​ប្រហែល​ជា​ «គិត​ថា​ការ​ហាមឃាត់​ជន​អន្តោប្រវេសន៍​មូស្លីម​ដែល​កំពុង​តែ​កើតមានឡើង​ជា​អំពើ​ផ្ទុយ​ទៅ​នឹង​ប្រពៃណី​របស់​អាមេរិក​តាំង​ពី​ឆ្នាំ ​១៩៦៥»។

ប៉ុន្តែ​លោក​Parker​ ​បាន​ស្នើឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​មើល​ទៅ​លើសកម្មភាព​របស់​លោក​ត្រាំ​ថា ​ជា​អំពើ​ខុស​ច្បាប់់។

លោក​បាន​លើកឡើង​ថា​ តុលាការ​កំពូល​ (Supreme Court)​ ពី​មុន​មក​បាន​ផ្តល់​ឲ្យ​ប្រធានាធិបតី​និង​សភា​នូវ​អំណាចគ្រប់គ្រាន់​ដើម្បី​ដាក់​កម្រិត​លើជន​អន្តោប្រវេសន៍។​

ហើយ​លោក​បាន​កត់​សម្គាល់​ថា​ លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជន​អន្តោប្រវេសន៍​ផង​ដែរ។​ បទ​បញ្ជា​នោះ​មាន​គោលបំណង​ការពារ​ក្រុមគ្រួសារ​ជន​អន្តោប្រវេសន៍​មិន​ស្របច្បាប់​ដែល​មាន​កូន​កើត​នៅ​ក្នុង​សហរដ្ឋអាមេរិក។​

ទោះបីជាយ៉ាងណា​ក៏​ដោយ ​លោក​Parker​ និយាយថា​៖«អ្វី​ដែល​ស្រប​ច្បាប់​អាច​ជា​បញ្ហា​ធ្ងន់​ធ្ងរ»។

ទាំង​លោក ​Parker ​និង​អ្នក​ជំនាញផ្នែក​ច្បាប់​លោក​ស្រី​Linda ​Monk​ កត់​សម្គាល់​ថា ​រដ្ឋ​ធម្មនុញ្ញ​តម្រូវ​ឲ្យ​សភា​ និង​ប្រធានាធិបតី​អនុវត្ត​តាម​នីតិវិធីជាក់លាក់​នៅ​ពេល​រៀប​ចំ​ច្បាប់​អន្តោ​ប្រវេសន៍។ នីតិវិធីទាំង​នោះ​ការពារ​ប្រឆាំង​នឹង​ការ​រើស​អើង​នានា។​

លោក​ស្រី ​Monk​ និយាយ​ថា​៖ «ច្បាប់​កំពូល​ចែង​ថា ​សកម្មភាព​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌​ត្រឹមត្រូវ»៕

Kelly Jean Kelly សរសេរ​អត្ថបទ​នេះ​សម្រាប់​VOA ​រៀន​ភាសា​អង់គ្លេស។

​Hai Do គឺ​ជា​អ្នក​កែ​សម្រួល។​កាល​ពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី ​ដូណាល់ ​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ ដែល​ហាមឃាត់​ជន​ភៀសខ្លួន​ពី​ប្រទេស​ចំនួន​៧​ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើនជា​ជន​មូស្លីម​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក។​

ប្រទេស​ដែល​ត្រូវ​បាន​ហាមឃាត់​ទាំង​នោះ​រួម​មាន​ប្រទេស ​អ៊ីរ៉ង់​ ​អ៊ីរ៉ាក់​ លីប៊ី​ សូម៉ាលី ​ស៊ូដង់​ ស៊ីរី​ និង​យេម៉ែន។​

បាតុករ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ បាន​បដិសេធ​ភ្លាម​ៗ​ចំពោះ​ការ​ដាក់​កម្រិតនោះ។​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​តវ៉ា​ថា​ បទ​បញ្ជា​របស់​លោក​ដូណាល់ ​ត្រាំ​ រើសអើង​ជន​មូស្លីម​និង​បំពាន​ប្រពៃណី​នៃ​ការ​ស្វាគមន៍​ជន​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក។​

ភាគ​ច្រើន​នៃ​អ្នក​តវ៉ា​ទាំងនេះ​លើកឡើង​ដោយ​ត្រឹមត្រូវ​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​របស់​ជន​អន្តោប្រវេសន៍។​ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​ដែល​ដាក់​ការ​រឹត​បន្តឹង​លើជន​អន្តោប្រវេសន៍។​

រដ្ឋាភិបាល​របស់​លោក ​ដូណាល់ ត្រាំ មិនមែន​ជា​រដ្ឋបាល​ទី​មួយ​ដែល​រឹតបន្តឹង​ជន​អន្តោប្រវេសន៍ ដែល​មានរួម​ទាំង​មូលដ្ឋាន​សញ្ជាតិ​ដើម​នោះ​ទេ។

ការ​រឹតបន្តឹង​លើ​ជន​អន្តោប្រវេសន៍​មក​ពី​ទ្វីប​អាស៊ី

លោកស្រី ​Linda Monk ​បាន​និយាយ​ថា៖ «រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​១៧៨៩​ បាន​ផ្តល់​ «អំណាច​ទាំង​ស្រុង» ដល់​រដ្ឋ​សភា​លើច្បាប់​អន្តោ​ប្រវេសន៍។ប្រធានាធិបតី​ ប្រតិបត្តិ​ច្បាប់​ទាំង​នោះ​តាម​រយៈ​បទ​បញ្ជា។

លោក​ស្រី ​Linda Monk ​បាន​សរសេរ​សៀវភៅ​អំពី​រដ្ឋធម្មនុញ្ញ​ដែល​សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា​៖ «ពាក្យពេចន៍​ដែល​យើង​ប្រកាន់​យក​»។

លោក​ស្រី​បាន​ពន្យល់​ថា​ សម្រាប់​រយៈពេល​ ១០០ឆ្នាំ​ដំបូង​នៃ​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក​ សភា​មិន​បាន​ដាក់​កំហិត​ផ្នែកសហព័ន្ធ​លើ​ជន​អន្តោប្រវេសន៍​នោះ​ទេ។

នៅ​ក្នុង​រយៈពេល​នោះ​ ជន​អន្តោប្រវេសន៍​សញ្ជាតិ​ អៀរឡង់​និង​អាល្លឺ​ម៉ង់​ជា​ច្រើន​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ជន​អន្តោប្រវេសន៍​ជនជាតិ​ចិន​ក៏​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ។​ ពួក​គេ​សង្ឈឹមថា​នឹង​រកឃើញ​មាស​នៅ​រដ្ឋ​កាលីហ្វញ៉ា​នៅ​ពេល​នោះ​។ ហើយ​ទោះបីពួកគេ​រក​មាស​មិន​ឃើញ ​ពួកគេ​ក៍​នៅ​តែ​បន្ត​រស់​នៅ​ក្នុងសហរដ្ឋអាមេរិក។

រូបឯកសារ៖ អ្នកទេសចរ​ថតរូប​រូប​សំណាក Statue of Liberty ពី​បន្ទប់​ចុះឈ្មោះ​នៅ​ឯ​កោះ Ellis Island កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ក្រុង​ញ៉ូយ៉ក។
រូបឯកសារ៖ អ្នកទេសចរ​ថតរូប​រូប​សំណាក Statue of Liberty ពី​បន្ទប់​ចុះឈ្មោះ​នៅ​ឯ​កោះ Ellis Island កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ក្រុង​ញ៉ូយ៉ក។

ប៉ុន្តែមួយ​ចំនួន​នៃ​សាធារណជន​អាមេរិកាំង​មិន​យល់​ស្រប​ជាមួយ​នឹង​ក្រុម​ជន​អន្តោប្រវេសន៍​ទាំង​នោះ។ ពួក​គេ​មិន​ចូលចិត្ត​សាសនា​កាតូលិក​ដែល​ជនជាតិ​អៀរឡង់​និង​អាល្លឺម៉ង់​ជា​ច្រើន​ប្រកាន់​យក។ ​ហើយ​ពួក​គេ​ក៏​មិន​ចូលចិត្ត​ជន​អន្តោប្រវេសន៍​សញ្ជាតិ​អាស៊ី​ ដែល​ត្រូវ​ពួក​គេ​គិត​ថា​ជា​អ្នក​មាន​ទោស​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ ឬ​ អ្នក​ដែល​មក​ដណ្តើម​ការងា​របស់​ពួកគេ​។​

ដូច្នេះ​នៅ​ចុង​ទសវត្សរ៍​ ១៨០០​ សភា​បានអនុម័តជា​លើក​ដំបូង​ក្នុង​ការកំណត់​ចំនួន​ជន​អន្តោប្រវេសន៍។ អ្នក​តំណាង​រាស្ត្រ​បាន​ចាត់​ទីដៅ​លើ​ជន​មក​ពីអាស៊ី ​ជា​ពិសេស​ជនជាតិ​ចិន។​ ច្បាប់​ជន​អន្តោប្រវេសន៍​សហព័ន្ធ​របស់​អាមេរិក​ (Page Act) ​និង​ ច្បាប់​សហព័ន្ធអាមេរិក​ហាម​មិន​ឲ្យ​មាន​ជន​អន្តោ​ប្រវេសន៍​ចិន​ធ្វើ​ការ(Chinese Exclusion Act) បាន​ហាម​មិន​ឲ្យ​ស្ត្រី​សញ្ជាតិ​ចិន​និង​អ្នក​ធ្វើ​ការ​នានារស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។​

ការ​រឹត​បន្តឹង​លើជន​អន្តោប្រវេសន៍​សញ្ជាតិ​ដទៃ​ទៀត​

នៅ​ពេល​ចូលសតវត្សរ៍​ទី​២០​ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បង្កើន​តួនាទី​របស់​ខ្លួន​លើ​បញ្ហា​អន្តោប្រវេសន៍។​ រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​កោះ ​Ellis Island ​ នៅ​ក្នុង​ទី​ក្រុង​New ​York​ ដែល​ជា​ច្រក​ចូល​មួយ​សម្រាប់ជន​អន្តោប្រវេសន៍។ ហើយ​សហរដ្ឋ​អាមេរិក​បាន​ឃើញការ​កើនឡើង​យ៉ាង​ខ្លាំងក្លា​នៃ​ចំនួន​ជន​អន្តោប្រវេសន៍ ​ជាពិសេស​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីតាលី​និងអឺរ៉ុប​ខាង​កើត។ ភាគ​ច្រើន​នៃ​ជន​អន្តោប្រវេសន៍​ដែល​ទើប​មក​ដល់ទាំង​នោះមិន​បាន​ទទួល​ការ​អប់រំ​ ឬ​មាន​ប្រាក់​តិច​តួច​ប៉ុណ្ណោះ។​

ជា​ថ្មី​ម្តង​ទៀត​ ប្រជាពលរដ្ឋ​ខ្លះ​ប្រឆាំង​នឹង​ចំនួន​និង​សញ្ជាតិ​នៃ​ជន​អន្តោប្រវេសន៍​ ដែលចូល​ក្នុង​ប្រទេស។ ​ក្រុម​មួយ​ដែល​គេ​ហៅ​ថា ​សម្ព័ន្ធ​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​(Immigration Restriction League ) ត្រូវ​បាន​បង្កើត​ឡើង។ ក្រុមនេះ​បាន​បាន​ដាក់​ញត្តិ​ទៅ​សភា​ដើម្បី​ទាមទារ​ឲ្យ​ជន​អន្តោប្រវេសន៍​បង្ហាញ​ថា​ ​យ៉ាង​ហោចណាស់​ពួកគេ​អាចអាន​អក្សរ​បាន។​

ទាំងលោកប្រធានាធិបតី Grover Cleveland និងលោកប្រធានាធិបតី ​ Woodrow ​Wilson​ បាន​ច្រាន​ចោល​ការ​ទាមទារ​នេះ។ ប៉ុន្តែ​នៅ​ឆ្នាំ ​១៩១៧​ រដ្ឋសភា​អាមេរិកាំងបាន​អនុម័ត​វិធានការទៅ​លើ​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​ Wilson។ ជា​លទ្ធផល ប្រជាពលរដ្ឋ​ដែល​ចង់​កសាង​ជីវិត​នៅ​សហរដ្ឋអាមេរិក​ត្រូវ​តែ​ប្រឡង​ជាប់​ការ​ប្រឡង​ផ្នែកអក្ខរកម្ម។

នៅ​ក្នុង​ឆ្នាំ​១៩២០​ ការ​ដាក់​កំហិតលើ​ជនអន្តោប្រវេសន៍​បាន​កើន​ឡើង។​ ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩២៤​ គឺ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ច្បាប់​នេះ​បាន​កំណត់​ចំនួន​ជន​អន្តោប្រវេសន៍សរុប​ ​ក៏ដូចជាកំណត់​ចំនួន​ជន​អន្តោប្រវេសន៍​ទៅ​តាមសញ្ជាតិ។ ក្រៅ​ពី​នោះ​ទៀត​ ច្បាប់​នោះ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ចំនួន​ជន​អន្តោប្រវេសន៍​ពី​អឺរ៉ុប​ខាង​កើត​និង​អាហ្វ្រិក។ ហើយ​ច្បាប់​នោះ​បាន​ហាមឃាត់​ទាំងស្រុង​ជន​អន្តោប្រវេសន៍​ពី​ទ្វីប​អាស៊ី​ លើកលែង​តែជប៉ុន​និងហ្វីលីពីន។

រូបឯកសារ៖ រូបសំណាក Statue of Liberty នៅ​ក្រុង​ញ៉ូយ៉ក។
រូបឯកសារ៖ រូបសំណាក Statue of Liberty នៅ​ក្រុង​ញ៉ូយ៉ក។

ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​ ទំព័រផ្នែកប្រវត្តិសាស្ត្រ​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ កត់ត្រា​ថា​ច្បាប់​នោះ​បាន​ផ្តល់ឲ្យ​មានទិដ្ឋាការ​កាន់​តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​អង់គ្លេស​និង​មក​ពី​អឺរ៉ុប​ខាង​លិច។​

ទំព័រ​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​សន្និដ្ឋាន​ថា៖

«នៅ​គ្រប់​ជ្រុង​ទាំងអស់​ គោល​ដៅ​ចម្បង​បង្អស់​នៃ​ច្បាប់​អន្តោ​ប្រវេសន៍​ឆ្នាំ​១៩២៤​ គឺ​អភិរក្ស​ឧត្តម​គតិ​នៃ​ភាព​ស្មើគ្នា​នៃ​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក»។

ការ​ផ្លាស់ប្តូរ​ខ្លាំង​ក្នុង​គោល​នយោបាយ​អន្តោប្រវេសន៍​អាមេរិក

នៅ​អំឡុង​ទសវត្សរ៍ ​១៩៤០​ដល់​១៩៥០​ សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្តូរ​នយោបាយ​អន្តោប្រវេសន៍​ ដែល​នាំ​ឲ្យមាន​ការកើន​ឡើង​បន្តិចបន្តួច​នូវ​ចំនួននិង​សញ្ជាតិ​ជន​អន្តោប្រវេសន៍។​

បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​១៩៦៥​ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​បាន​កើត​ឡើង។​ ក្រោម​ការ​រង​សម្ពាធ​ដោយ​ផ្នែក​ពី​ចលនា​សិទ្ធិជនស៊ីវិល​ សភា​បាន​អនុម័ត​ច្បាប់​ជន​អន្តោប្រវេសន៍​និង​ច្បាប់​សញ្ជាតិ (​Immigration​ and ​Nationality Act)។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ពេល​នោះគឺ ​លោក ​Lyndon Johnson បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ។​

ច្បាប់​នេះ​បាន​លុបចោល​ប្រព័ន្ធ​កំណត់​ចំនួន​ជនអន្តោប្រវេសន៍​ផ្អែក​លើ​សញ្ជាតិ។ ផ្ទុយ​មក​វិញ ច្បាប់​នេះ​បាន​ឲ្យ​អាទិភាព​ដល់​ជន​អន្តោប្រវេសន៍​ដែល​មាន​សមាជិក​គ្រួសារ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ច្បាប់​នេះ​ក៏​បាន​ស្វែង​រក​ការពារ​ដល់​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​តំបន់​ដែល​មាន​អំពើ​ហិង្សា​និង​ជម្លោះ។

បើ​ទោះ​បី​ជា​ច្បាប់​នេះ ​នៅ​តែ​រក្សា​ទុក​ការ​ដាក់​កំហិត​មួយ​ចំនួនក៏​ដោយ ​ក៏​ប្រភព​ដើម​នៃ​ជន​អន្តោប្រវេសន៍​បាន​ផ្លាស់​ប្តូរ​យ៉ាងខ្លាំង។

ជំនួស​ឲ្យ​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​អឺរ៉ុប​ខាង​លិច​ ជន​អន្តោប្រវេសន៍​ភាគ​ច្រើន​ដែល​មក​សហរដ្ឋអាមេរិក​នៅ​ចុង​សតវត្សរ៍ទី​២០​មាន​ប្រភព​មក​ពី​ ប្រទេស​ម៉ិកស៊ិក​ ​ហ្វិលីពីន​ កូរ៉េ ​សារធារណរដ្ឋដូមីនីក ​ ​ឥណ្ឌា ​គុយបា​ និង​វៀតណាម​ជាដើម។​

ដូច្នេះ​ចុះ​ចំណែក​ឯ​បទ​បញ្ជា​របស់​លោក​ត្រាំ​វិញ?

សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ច្បាប់​ក្រុង​ Miami ​(Miami​ School​ of​ Law) ​និយាយ​ថា​ ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៦៥​បាន​បញ្ចប់​«ការ​រើសអើង​ចំពោះ​មុខ»​នៅ​ក្នុង​នយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក។​លោក​ Kunal ​Parker​ ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មានចំណងជើងថា៖«ការបង្កើត​ជនបរទេស៖ ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​នៅក្នុង​សហរដ្ឋ​អាមេរិក‍» (​Making Foreigners: Immigration and Citizenship Law in America)។

លោក​បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ចំពោះ​បទ​បញ្ជា​របស់​លោក​ត្រាំ ​ប្រហែល​ជា​ «គិត​ថា​ការ​ហាមឃាត់​ជន​អន្តោប្រវេសន៍​មូស្លីម​ដែល​កំពុង​តែ​កើតមានឡើង​ជា​អំពើ​ផ្ទុយ​ទៅ​នឹង​ប្រពៃណី​របស់​អាមេរិក​តាំង​ពី​ឆ្នាំ ​១៩៦៥»។

ប៉ុន្តែ​លោក​Parker​ ​បាន​ស្នើឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​មើល​ទៅ​លើសកម្មភាព​របស់​លោក​ត្រាំ​ថា ​ជា​អំពើ​ខុស​ច្បាប់់។

លោក​បាន​លើកឡើង​ថា​ តុលាការ​កំពូល​ (Supreme Court)​ ពី​មុន​មក​បាន​ផ្តល់​ឲ្យ​ប្រធានាធិបតី​និង​សភា​នូវ​អំណាចគ្រប់គ្រាន់​ដើម្បី​ដាក់​កម្រិត​លើជន​អន្តោប្រវេសន៍។​

ហើយ​លោក​បាន​កត់​សម្គាល់​ថា​ លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជន​អន្តោប្រវេសន៍​ផង​ដែរ។​ បទ​បញ្ជា​នោះ​មាន​គោលបំណង​ការពារ​ក្រុមគ្រួសារ​ជន​អន្តោប្រវេសន៍​មិន​ស្របច្បាប់​ដែល​មាន​កូន​កើត​នៅ​ក្នុង​សហរដ្ឋអាមេរិក។​

ទោះបីជាយ៉ាងណា​ក៏​ដោយ ​លោក​Parker​ និយាយថា​៖«អ្វី​ដែល​ស្រប​ច្បាប់​អាច​ជា​បញ្ហា​ធ្ងន់​ធ្ងរ»។

ទាំង​លោក ​Parker ​និង​អ្នក​ជំនាញផ្នែក​ច្បាប់​លោក​ស្រី​Linda ​Monk​ កត់​សម្គាល់​ថា ​រដ្ឋ​ធម្មនុញ្ញ​តម្រូវ​ឲ្យ​សភា​ និង​ប្រធានាធិបតី​អនុវត្ត​តាម​នីតិវិធីជាក់លាក់​នៅ​ពេល​រៀប​ចំ​ច្បាប់​អន្តោ​ប្រវេសន៍។ នីតិវិធីទាំង​នោះ​ការពារ​ប្រឆាំង​នឹង​ការ​រើស​អើង​នានា។​

លោក​ស្រី ​Monk​ និយាយ​ថា​៖ «ច្បាប់​កំពូល​ចែង​ថា ​សកម្មភាព​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌​ត្រឹមត្រូវ»៕

ប្រែ​សម្រួល​ដោយ​ផន ​បុប្ផា

XS
SM
MD
LG