ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកស្នើ​ឲ្យ​ប្រទេស​ជា​មិត្ត​ទាំង​ឡាយ​​ក្នុង​ពិភពលោក ជួយ​បន្ធូរភាព​តាន​តឹង​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន


រថភ្លើង Samjhauta Express ដែល​ជា​រថភ្លើង​ផ្លូវ​ការ​របស់​ប៉ាគីស្ថាន បាន​ដំណើរ​ការ​ឡើង​វិញ ហើយ​នេះ​ជា​សញ្ញា​នៃ​ការ​ធូរស្រាល​នៃ​ភាព​តានតឹង​របស់​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន។
រថភ្លើង Samjhauta Express ដែល​ជា​រថភ្លើង​ផ្លូវ​ការ​របស់​ប៉ាគីស្ថាន បាន​ដំណើរ​ការ​ឡើង​វិញ ហើយ​នេះ​ជា​សញ្ញា​នៃ​ការ​ធូរស្រាល​នៃ​ភាព​តានតឹង​របស់​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន។

សហរដ្ឋអាមេរិក​និយាយ​ថា ​ខ្លួន​បាន​ប្រើ​ប្រាស់​ប្រទេស​ជា​មិត្ត​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក ជាពិសេស​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក​ឲ្យ​ជួយ​បន្ធូរ​ភាព​តាន​តឹង​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន ក្រោយ​ពីការ​ប៉ះ​ទង្គិច​ខាង​យោធា​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា កាល​ពី​សប្តាហ៍​មុន។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​សង្គ្រាម​កើត​ឡើង។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​អាមេរិក បាន​ប្រាប់​ VOA ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «យើង​បាន​ប្រាប់​ស្ថានទូត​ជាច្រើន ដែល​រួម​មាន​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែក​ផង​ឲ្យ​ជួយ​និយាយ​ជាមួយ​ប្រទេស​ទាំង​ពីរ‍»។

មន្ត្រី​ដដែល​នោះ​និយាយ​ថា លោកយល់ថា​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ជួយ​ច្រើនណាស់។ មន្ត្រី​ប៉ាគីស្ថាន​ជា​ច្រើន​បាន​ទទួល​ស្គាល់​តួនាទី​របស់​បណ្តា​ប្រទេសនៅ​តំបន់​មជ្ឈឹម​បូពា ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នេះ។

វិបត្តិ​ថ្មីៗ​បំផុត​បាន​ចាប់​ផ្តើម​ក្រោយ​ពី​ក្រុម Jaish-e-Mohammad ដែល​មាន​ទី​តាំងក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​ចេញ​មុខ​ទទួល​ខុសត្រូវក្នុង​ការ​វាយ​ប្រហារ​មួយ​ ក្នុង​តំបន់ Kashmir ប៉ែក​ខាង​ឥណ្ឌា​កាន់កាប់ ដែល​បាន​សម្លាប់​បុគ្គលិក​សន្តិសុខ​ជាង​៤០​នាក់។​ ប៉ាគីស្ថាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ ហើយ​បាន​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ឧបត្តិហេតុ​នោះ៕

XS
SM
MD
LG