ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​រវាង​អាមេរិក​និង ​តាលីបង់​ ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ត្រូវ​លុបចោល


មេដឹកនាំ​នយោបាយ​តាលីបង់​លោក Sher Mohammad Abbas Stanikzai ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
មេដឹកនាំ​នយោបាយ​តាលីបង់​លោក Sher Mohammad Abbas Stanikzai ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចប្រជុំ​នា​ពេល​ខាងមុខ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​រវាង​គណៈប្រតិភូ​អាមេរិក​និង​តំណាង​ក្រុម​តាលីបង់​ត្រូវ​លុប​ចោល។​ នេះ​បើ​តាម​ព័ត៌មាន​ដែល​ចេញ​ពី​ប្រភពភាគី​ទាំងពីរ។

មេដឹកនាំ​តាលីបង់​ម្នាក់ ​បាន​បញ្ជាក់​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​បញ្ចេញ​ឈ្មោះថា ​កិច្ច​ប្រជុំ នេះ​ត្រូវ​លុបចោល​ដោយ​ភាគី​អាមេរិក។ ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បន្ទាប់​ពីការ​លុបចោល​នោះ​ បាន​បញ្ជាក់​ថា​កិច្ចប្រជុំ​ត្រូវ​លើក​ពេល​ដោយសារ​ថា​សមាជិក​ជាច្រើន​ក្នុង​ចំណោម​១៤រូប​ ដែលជា​ក្រុម​ចរចា​ មិនអាច​ចេញ​ទៅ​បរទេស​បាន​ដោយសារ​ថា​ពួកគេ​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​និង​អង្គការ​សហប្រជាជាតិ។​ សមាជិក​ជា​ច្រើន​ទៀត​ក្នុង​ចំណោម​ពួកគេ​ដែរ​ក៏ជាប់​ទណ្ឌកម្ម​ក្នុងបញ្ជី​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​អន្តរជាតិ​បាន។

ជាមួយ​គ្នា​នេះ​ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ថា​ Zalmay Khalilzad ​ដែល​រំពឹងថា​នាំ ផ្លូវ​គណៈប្រតិភូ​អាមេរិក​ គ្មាន​គម្រោង​ការ​ចុះបំពេញ​ទស្សកិច្ច​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ទេនៅ​សប្តាហ៍​នេះ។

សហរដ្ឋអាមេរិក ​បាន​និយាយ​ថាខ្លួន​មិន​បាន​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដើម្បី​ចូលរួម​កិច្ចប្រជុំ ​ដែល​ត្រូវ​ប្រកាស​ដំបូង​ដោយ​អ្នក​នាំពាក្យ​តាលីបង់ ​Zabiullah Mujahid ​ប៉ុន្មាន​ថ្ងៃមុន​នោះទេ។ ​ការ​ប្រកាស​នោះ ​បាន​បញ្ជាក់​ថា ថ្ងៃទី១៨​ ខែកុម្ភៈ ​ជាថ្ងៃ​ប្រជុំ​ហើយ​លិខិត​អញ្ជើញ​ជា​ផ្លូវការ​បាន​ចេញ​ដោយ​ប៉ាគីស្ថាន​រួច​ហើយ​ដែរ៕

XS
SM
MD
LG