អភិបាលរដ្ឋនានានៅសហរដ្ឋអាមេរិកធ្វើការពន្លឿនការចែកចាយវ៉ាក់សាំងកូវីដ១៩
ជាង ២ភាគ៣ នៃវ៉ាក់សាំងកូវីដ១៩ ចំនួន ១៥ លានដូស ដែលត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ គិតមកទល់នឹងពេលនេះ។ អ្នកស្រី Mariama Diallo រាយការណ៍ថា រដ្ឋខ្លះប្តេជ្ញាថានឹងដាក់ពិន័យលើមន្ទីរពេទ្យណាដែលមិនបានចាក់ថ្នាំបង្ការនេះឱ្យបានលឿនគ្រប់គ្រាន់។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល។