ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​ពិសេស​អាមេរិក​សម្រាប់​កិច្ចការ​កូរ៉េ​ខាង​ជើង​ថា ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អាច​ធ្វើ​បាន

លោកស្រី Kang Kyung-wha (រូប​ស្តាំ) រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង ចាប់​ដៃ​ជាមួយ​នឹង​លោក Stephen Biegun បេសកជន​ពិសេស​អាមេរិក​ប្រចាំ​កូរ៉េ​ខាង​ជើង ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង នៅ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

លោក Stephen Biegun បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​អំពី​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Stephen Biegun បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​អំពី​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Biegun បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung Wha នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​អំពី​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​កិច្ច​ចរចា​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​លោក គឺ​លោក Lee Do Hoon មក លោក Biegun បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល មាន​គោល​បំណង​រួម​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈពេល ៧ ទសវត្សរ៍​នេះ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក Biegun និយាយ​ដូច្នេះ​ថា៖ «យើង​មាន​គោល​បំណង​ដូច​គ្នា គឺ​ការ​បញ្ចប់​សង្គ្រាម​រយៈពេល ៧០ ឆ្នាំ​នៅ​លើ​ឧបទ្វីប​កូរ៉េ ហើយ​តម្រូវការ​ជា​ចម្បង​សម្រាប់​យើង​ដើម្បី​ឲ្យ​សម្រេច​បាន​ដូច​នេះ គឺ​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​ទាំង​ស្រុង​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន។ ដូច្នេះ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណុច​នេះ​គឺ​យើង​អាច​ធ្វើ​បាន។ ខ្ញុំ​គិត​ថា ប្រធានាធិបតី​ទាំង​ពីរ​របស់​យើង​ផ្ដោត​លើ​គោល​បំណង​នេះ​គួរ​ឲ្យ​កត់​សម្គាល់‍»។

លោក Lee Do Hoon ដែល​ជា​អ្នក​តំណាង​ពិសេស​របស់​កូរ៉េ​ខាង​ត្បូង​សម្រាប់​កិច្ចការ​សន្តិភាព និង​សន្តិសុខ​នៅ​លើ​ឧបទ្វីប​កូរ៉េ បាន​និយាយ​ថា ដំណើរការ​លុប​បំបាត់​នុយក្លេអ៊ែរ​បាន​ឈាន​ដល់​ដំណាក់កាល​សំខាន់​មួយ​ហើយ ហើយ​ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ជួប​ប្រជុំ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ទៅ​រួច។

ចាប់តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ខែ​មិថុនា នៅ​ក្នុង​ប្រទេស​សិង្ហបុរី​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដូចជា​ការ​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល និង​ការ​កម្ទេច​ចោល​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​មួយ​ចំនួន​ជា​ដើម៕

XS
SM
MD
LG