ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​វៀតណាម​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​បន្ទាប់​ពី​ជម្លោះ​ដែន​ទឹក

ប្រធានាធិបតី​ចិន​លោក​ ​ស៊ី ​ជីង​ពីង​ (ស្តាំ)​ និង​លោក Nguyen Phu Trong ​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀត​ណាម​ (ឆ្វេង) ឈរ​ថត​រូប​ជាមួយ​ក្រុម​យុវជន​ចិន​និង​វៀតណាម​នៅ​ឯ​វិមាន​ Great Hall of the People ​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៥​។

ប្រធានាធិបតី​ចិន​លោក​ ​ស៊ី ​ជីង​ពីង​និង​លោក Nguyen Phu Trong ​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀត​ណាម​បាន​ជួប​គ្នា​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ជា​ផ្នែក​មួយនៃ​កិច្ច​ខំ​ប្រឹងប្រែង​ផ្សះផ្សារ​ទំនាក់​ទំនង​ដែល​មាន​ការ​តាន​តឹង​លើ​ជម្លោះ​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នេះ​តាម​សេចក្តី​រាយការណ៍​របស់ VOAផ្សាយ​ជាភាសា​វៀត​ណាម។

បណ្តាញព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា ​ប្រទេស​ទាំង​២​ត្រូវ​តែ​ចាត់​ចែង​ឲ្យ​បាន​ត្រឹម​ត្រូវនូវ​ជម្លោះ​របស់​ខ្លួនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់។

លោក Trong ​កំពុង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ ដើម្បី​បំពេញ​ទស្សនកិច្ចទីក្រុង​ប៉េកាំងរយៈ​ពេល​៣​ថ្ងៃ​ បន្ទាប់​ពី​ការ​ដំឡើង​ការដ្ឋាន​ខួង​ប្រេង​ដ៏​ចម្រូង​ចម្រាស់នៅ​ក្នុងផ្ទៃ​ទឹក​មាន​ជម្លោះ​កាល​ពី​ឆ្នាំ​ទៅ។

លោក Nguyen Xuan Cuong ​នាយករង​វិទ្យាស្ថាន​ការសិក្សា​ប្រទេស​ចិនរបស់​វៀត​ណាម​បាន​និយាយ​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ​បង្ហាញ​ពីទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងនៅ​ពេល​ដែល​ប្រទេស​ទាំង​២ ​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​ចំណង​ទាក់​ទង​ខាង​ការទូត។

ក៏​ប៉ុន្តែ​ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​លោក Trong​ ក៏​កើត​មាន​ឡើងមុន​ពេល​ដំណើរ​បំពេញ​ទស្សនកិច្ច​ដ៏កម្រ​របស់​លោក​ទៅ​កាន់​រដ្ឋ​ធានីវ៉ាស៊ីន​តោន​នៅ​ឆ្នាំ​នេះ ​ជា​ដំណើរ​បំពេញ​ទស្សន​កិច្ច​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក Ted Osuis ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ហាណូយ។

លោក Toung Lai ​អតីត​ទី​ប្រឹក្សា​នាយករដ្ឋ​មន្រ្តី​វៀត​ណាម​និយាយ​ថា ​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើលពីការ​សម្រេច​របស់​ប្រធាន​គណបក្សទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​ចិន​មុន​ទេ ​ពី​ព្រោះ​វៀត​ណាម​ជា​និច្ច​កាល​ស្វែង​រក​យោ​បល់​ពី​ប្រ​ទេស​មហា​អំណាចជិត​ខាងរបស់​ខ្លួន​លើ​បញ្ហា​សំ​ខាន់​ៗ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ក្រុម​អ្នក​សង្កេត​ការ​ណ៍​និយាយ​ថា ​ចំណាត់​ការ​ដ៏​ខ្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​បាន​ធ្វើ​ឲ្យ​វៀត​ណាម​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន។​ លោក Lai ​និយាយ​ថា ​វៀត​ណាម​គួរតែ​ចាប់​យក​ឱកាស​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​អតីត​គូ​សត្រូវ​នេះ ​កំពុង​ធ្វើ​ឲ្យ​មានគោល​នយោបាយ​មាន​តុល្យ​ភាព​ឡើង​វិញ​ដល់​តំបន់​អាស៊ី។

ប្រធានាធិបតី​ចិន​លោក​ ​ស៊ី ​ជីង​ពីង​និង​លោក Nguyen Phu Trong ​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀត​ណាម​បាន​ជួប​គ្នា​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ជា​ផ្នែក​មួយនៃ​កិច្ច​ខំ​ប្រឹងប្រែង​ផ្សះផ្សារ​ទំនាក់​ទំនង​ដែល​មាន​ការ​តាន​តឹង​លើ​ជម្លោះ​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នេះ​តាម​សេចក្តី​រាយការណ៍​របស់ VOAផ្សាយ​ជាភាសា​វៀត​ណាម។

បណ្តាញព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា ​ប្រទេស​ទាំង​២​ត្រូវ​តែ​ចាត់​ចែង​ឲ្យ​បាន​ត្រឹម​ត្រូវនូវ​ជម្លោះ​របស់​ខ្លួនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់។

លោក Trong ​កំពុង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ ដើម្បី​បំពេញ​ទស្សនកិច្ចទីក្រុង​ប៉េកាំងរយៈ​ពេល​៣​ថ្ងៃ​ បន្ទាប់​ពី​ការ​ដំឡើង​ការដ្ឋាន​ខួង​ប្រេង​ដ៏​ចម្រូង​ចម្រាស់នៅ​ក្នុងផ្ទៃ​ទឹក​មាន​ជម្លោះ​កាល​ពី​ឆ្នាំ​ទៅ។

លោក Nguyen Xuan Cuong ​នាយករង​វិទ្យាស្ថាន​ការសិក្សា​ប្រទេស​ចិនរបស់​វៀត​ណាម​បាន​និយាយ​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ​បង្ហាញ​ពីទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងនៅ​ពេល​ដែល​ប្រទេស​ទាំង​២ ​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​ចំណង​ទាក់​ទង​ខាង​ការទូត។

ក៏​ប៉ុន្តែ​ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​លោក Trong​ ក៏​កើត​មាន​ឡើងមុន​ពេល​ដំណើរ​បំពេញ​ទស្សនកិច្ច​ដ៏កម្រ​របស់​លោក​ទៅ​កាន់​រដ្ឋ​ធានីវ៉ាស៊ីន​តោន​នៅ​ឆ្នាំ​នេះ ​ជា​ដំណើរ​បំពេញ​ទស្សន​កិច្ច​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក Ted Osuis ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ហាណូយ។

លោក Toung Lai ​អតីត​ទី​ប្រឹក្សា​នាយករដ្ឋ​មន្រ្តី​វៀត​ណាម​និយាយ​ថា ​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើលពីការ​សម្រេច​របស់​ប្រធាន​គណបក្សទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​ចិន​មុន​ទេ ​ពី​ព្រោះ​វៀត​ណាម​ជា​និច្ច​កាល​ស្វែង​រក​យោ​បល់​ពី​ប្រ​ទេស​មហា​អំណាចជិត​ខាងរបស់​ខ្លួន​លើ​បញ្ហា​សំ​ខាន់​ៗ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ក្រុម​អ្នក​សង្កេត​ការ​ណ៍​និយាយ​ថា ​ចំណាត់​ការ​ដ៏​ខ្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​បាន​ធ្វើ​ឲ្យ​វៀត​ណាម​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន។​ លោក Lai ​និយាយ​ថា ​វៀត​ណាម​គួរតែ​ចាប់​យក​ឱកាស​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​អតីត​គូ​សត្រូវ​នេះ ​កំពុង​ធ្វើ​ឲ្យ​មានគោល​នយោបាយ​មាន​តុល្យ​ភាព​ឡើង​វិញ​ដល់​តំបន់​អាស៊ី៕

XS
SM
MD
LG