ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​​អាមេរិក​ធ្វើ​ដំណើរ​ដល់​ទីក្រុង Irbil ប្រទេស​អ៊ីរ៉ាក់


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Ash Carter បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Irbil ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ នា​ថ្ងៃ​អាទិត្យ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Ash Carter បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Irbil ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ នា​ថ្ងៃ​អាទិត្យ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Ash Carter បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Irbil ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ នា​ថ្ងៃ​អាទិត្យ​នេះ ដែល​នៅ​ទី​នោះ លោក​ជួប​ជាមួយ​នឹង​មេដឹកនាំ​ពួក​កុលសម្ព័ន្ធ Kurd និង​មេបញ្ជាការ​យោធា​នានា ដែល​ត្រៀម​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ដើម្បី​ដណ្ដើម​យក​ទីក្រុង Mosul ពី​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

ក្នុង​រយៈពេល​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Irbil ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​ជូន​ដំណឹង​ឲ្យ​ដឹង​ជា​មុន លោក Carter បាន​ជួប​ជាមួយ​មេដឹកនាំ​ពួក​កុលសម្ព័ន្ធ Kurd លោក Masoud Barzani ដែល​ជា​ប្រធាន​នៃ​តំបន់​ស្វយ័ត​របស់​ពួក Kurd ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។

កងកម្លាំង Peshmerga របស់​ពួក Kurd បាន​ធ្វើ​ការ​វាយ​សម្រុក​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​នានា​ស្ថិត​នៅ​ភាគ​ឦសាន​ជាប់​នឹង​ទីក្រុង Mosul ក្នុង​គោល​បំណង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឲ្យ​ទាហាន​ផ្សេងៗ​ទៀត​អាច​ធ្វើ​ដំណើរ​ចូល​មក​កាន់​ទីក្រុង Mosul។

លោក Carter ក៏​បាន​ពិភាក្សា​អំពី​តួនាទី​របស់​ប្រទេស​តួកគី​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​យក​ទីក្រុង Mosul នេះ​ដែរ បន្ទាប់ពី​ជំនួប​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​នៅ​ក្នុង​ទីក្រុង Baghdad និង​ជំនួប​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​ប្រធានាធិបតី​តួកគី​នៅ​ក្នុង​ទីក្រុង Ankara រួច​មក។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​បដិសេធ​នូវ​សំណើ​របស់​ប្រទេស​តួកគី​ក្នុង​ការ​ចូលរួម​ជាមួយ​ប្រតិបត្តិការ​យោធា​ក្នុង​ការ​ដណ្ដើម​យក​ទីក្រុង Mosul នេះ។ លោក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សម្ព័ន្ធមិត្ត​ដែល​មាន​ស្រាប់​នឹង​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ដែល​កំពុង​តែ​បន្ត ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​ប្រទេស​តួកគី៕

XS
SM
MD
LG