ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការពារ​ប្រទេសស.រ.អា ទៅ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ពិភាក្សា​អំពី​ប្រតិបត្តិការ​ដើម្បី​កាន់​កាប់​ទីក្រុង​ម៉ូស៊ុល​


រដ្ឋមន្រ្តី​ការពារ​សហរដ្ឋអាមេរិក​លោក Ash Carter (កណ្តាល)​និយាយ​ជាមួយ​នឹងលោក Fikri Isik នៃ ប្រទេស​តួកគី​ដែល​ជា​សមភាគីនៅពេល​ដែល​លោក​បាន​ធ្វើទស្សនកិច្ច​នៅ​សភា​របស់​ប្រទេស​នេះនៅ ទីក្រុង​អង់ការ៉ា កាល​ពីថ្ងៃសុក្រ ទី​២១ ឆ្នាំ២០១៦។
រដ្ឋមន្រ្តី​ការពារ​សហរដ្ឋអាមេរិក​លោក Ash Carter (កណ្តាល)​និយាយ​ជាមួយ​នឹងលោក Fikri Isik នៃ ប្រទេស​តួកគី​ដែល​ជា​សមភាគីនៅពេល​ដែល​លោក​បាន​ធ្វើទស្សនកិច្ច​នៅ​សភា​របស់​ប្រទេស​នេះនៅ ទីក្រុង​អង់ការ៉ា កាល​ពីថ្ងៃសុក្រ ទី​២១ ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសស.រ.អា Ash Carter ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ជួប​ជាមួយ​មេបញ្ជាការ​នៃ​កង​កម្លាំង​ចម្រុះ​ជាតិ​សាសន៍ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ និង​ដើម្បី​ជួយក្នុង​កិច្ច​ប្រតិបត្តិការរំដោះ​ទីក្រុង​ម៉ូស៊ុល​ពី​ពួក​រដ្ឋ​ឥស្លាម។

លោក​រដ្ឋ​មន្ត្រីការពារ​ប្រទេស​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ចំនួន​៣​លើក​ហើយ​ក្នុង​ឆ្នាំ​នេះ។ លោកជា​អ្នក​ត្រួត​ពិនិត្យ​មើល​កិច្ច​ប្រតិបត្តិការ​យោធារបស់​កង​កម្លាំង​អ៊ីរ៉ាក់​ដែល​ស.រ.អា ​ជួយ​ឧបត្ថម្ភ​ក្នុងការ​ប្រយុទ្ធ​របស់​ពួកគេ​ដើម្បី​រុញ​ច្រាន​ពួករដ្ឋ​ឥស្លាម​ចេញ​ពី​តំបន់នេះ។

ទស្សនកិច្ច​របស់​លោក​ Carter ​ទៅ​កាន់​ទីក្រុង បាកដាដ ដែល​មិន​បាន​ប្រកាស​ទុក​ជា​មុន​នោះ ធ្វើឡើង​បន្ទាប់​ពី​ទាហាន​អាមេរិកាំង​ម្នាក់​ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​តំបន់​នេះ​កាល​ពីប៉ុន្មាន​ថ្ងៃ​មុន។

លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេសស.រ.អា គ្រោង​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Haider al-Abadi ​នៃ​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ។ អ្នក​ទាំងពីរ​ប្រហែល​ជា​នឹង​ពិភាក្សាគ្នា​អំពីការ​ជំទាស់​របស់​រដ្ឋាភិបាល​ក្រុងបាកដាដ ក្នុង​ការ​បញ្ចូល​កង​កម្លាំង​តួ​កគី នៅក្នុង​កិច្ច​ប្រតិបត្តិការរំដោះ​ទីក្រុងម៉ូស៊ុល។

កាល​ពី​ថ្ងៃ​សុក្រ លោក​ Carter ​និង​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan ​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា ដើម្បីពិភាក្សា​គ្នា​អំពី​សេចក្តី​ត្រូវការបង្កើន​កិច្ច​សហប្រតិបត្តិការ​ រវាង​ស.រ.អា ​និង​ប្រទេស​តួកគី នៅ​ក្នុង​យុទ្ធនាការ​កំចាត់​ពួក​រដ្ឋ​ឥស្លាម​ទាំង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ទាំងក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG