បញ្ហាពិដានបំណុលអាមេរិកនៅវិលវល់ពីលើទស្សនកិច្ចក្រៅប្រទេសត្រៀមទុករបស់លោក Biden
ហានិភ័យនៃការខកខានរបស់សហរដ្ឋអាមេរិកក្នុងការសងបំណុលរបស់ខ្លួនកំពុងនៅវិលវល់ពីលើកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 ដែលនឹងចូលមកដល់នៅពេលខាងមុខនេះនៅក្នុងប្រទេសជប៉ុន ដែលប្រធានាធិបតីអាមរិកលោក Joe Biden ត្រៀមនឹងចូលរួម មុនពេលលោកបន្តដំណើរទៅចូលរួមកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នៅប្រទេសអូស្ត្រាលី និងកិច្ចប្រជុំកំពូលមួយទៀតជាមួយបណ្ដាមេដឹកនាំនៃក្រុមប្រទេសដីកោះប៉ាស៊ីហ្វិកនៅប្រទេស Papua New Guinea។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះពីសេតវិមាន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល។