ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ច្រាន​ចោល​សំណើ​អនុវត្ត​ឡើង​វិញ​នូវ​ការ​ហាម​ឃាត់​ចូល​មក​អាមេរិក​និង​ស្នើ​ឲ្យ​មាន​អំណះ​អំណាង​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ


ក្រុម​បាតុករ​តវ៉ា​ពី​ឧទ្យាន​ Lafayette នៅ​ជិត​សេត​វិមាន​ កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ប្រឆាំង​នឹង​​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ក្រុម​បាតុករ​តវ៉ា​ពី​ឧទ្យាន​ Lafayette នៅ​ជិត​សេត​វិមាន​ កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ប្រឆាំង​នឹង​​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។

សាលា​ឧទ្ធរណ៍​អាមេរិក​ដែល​បាន​ច្រាន​ចោល​សំណើ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ក្នុង​ការ​អនុវត្ត​ឡើង​វិញ​នូវ​ការ​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​សហរដ្ឋអាមេរិក ​បានទុក​ពេល​ឲ្យ​រដ្ឋាភិបាល​និង​រដ្ឋ​នានា​តវ៉ា​នឹង​សាលក្រម​នេះ​រហូត​ដល់​ថ្ងៃ​ចន្ទ ​ដើម្បី​បញ្ជូន​អំណះ​អំណាង​បន្ថែម​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ សាលា​ឧទ្ធរណ៍​អាមេរិក​ទី​៩ ទីក្រុង San Francisco ​បាន​ចេញ​សាល​ក្រម​ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធ​ម្នាក់​ដែល​បាន​ធ្វើ​មោឃភាព​ជា​បណ្តោះ​អាសន្នលើ​បទ​បញ្ជា​ប្រធានាធិបតី។ បទ​បញ្ជា​ប្រធានាធិបតី​នោះ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ទាំង​៧​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។ ​

តាម​បណ្តឹង​សារ​ទុក្ខ​របស់​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ សេចក្តី​សម្រេច​របស់​ចៅក្រម​នោះ​គឺ​ទស្សន៍ទាយ​ទៅ​លើ​ការវិនិច្ឆ័យ​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ហើយ​ប៉ះ​ពាល់​ដល់​សាធារណជន តាមរយៈ​ការ​ហាម​ឃាត់​មិន​ឲ្យ​អនុវត្ត​បទ​បញ្ជា​ប្រធានាធិបតី។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ចៅក្រម​សហព័ន្ធ​រារាំង​ដល់​បទ​បញ្ជា​ប្រធានាធិបតី​នោះ លោក​ប្រធានាធិបតី​បាន​បញ្ចេញ​ការ​រិះគន់​ទៅ​លើ​ចៅក្រម​រូប​នោះ ​ដោយ​ព្រមាន​ថា សាល​ក្រម​តុលាការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​អាក្រក់​ និង​មាន​គ្រោះ​ថ្នាក់​ជាច្រើន​នាក់​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​បាន។

ពាក្យ​សម្តី​រិះគន់​របស់​លោក​ ត្រាំ គឺ​ចង់​សំដៅ​ទៅ​លើ​ លោក ​James Robart ​ចៅក្រម​អាមេរិក​ប្រចាំ​រដ្ឋ ​Washington ​វ័យ​៦៩​ឆ្នាំ ដែល​ល្បីល្បាញ​ចំពោះ​ទស្សនៈ​ផ្នែក​ច្បាប់​បែប​អភិរក្សនិយម​របស់​លោក។ លោក Robart ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​សហព័ន្ធ​កាល​ពី​ឆ្នាំ​២០០៤ ដោយ​អតីត​ប្រធានាធិបតី លោក George W. Bush៕

XS
SM
MD
LG