ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ចិន បកស្រាយ​ខុសៗ​គ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់


នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានXinhua នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅពេល​លោក​ទាំងពីរ​ជួប​ប្រជុំ​តាម​អនឡាញ។
នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានXinhua នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅពេល​លោក​ទាំងពីរ​ជួប​ប្រជុំ​តាម​អនឡាញ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន«ពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ» កាលពី​យប់​ថ្ងៃ​ចន្ទ​អំពី​បញ្ហា​កោះ​តៃវ៉ាន់ ដែល​ជា​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​ មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​យូរ​មក​ហើយ។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា នៅ​ក្នុង​ជំនួប​នោះ លោក Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា «មិន​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដោយ​ឯកតោភាគី​ចំពោះ​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ (Taiwan Strait)។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​ជំនួប​តាម​អនឡាញ​នោះ​ថា លោក​ប្រធានាធិបតី Biden «បាន​លើកឡើង​ចំៗ​អំពី​ក្ដី​កង្វល់​របស់​លោក​ទាក់ទិន​នឹង​ឥរិយាបថ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​លោក​ជឿ​ថា ​ជា​ការ​ប្រឆាំង​ចំពោះ» សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចិន​បាន​បង្កើន​ការ​ហោះហើរ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។

សេចក្តីថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា លោក Biden «បាន​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញាចិត្ត​ចំពោះ​គោល​នយោបាយ «ចិន​តែមួយ» ដែល​ត្រួសត្រាយ​ដោយ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) សេចក្តី​ថ្លែងការណ៍​រួម​ចំនួន ៣ (Three Joint Communiques) និង​ការ​ធានា ៦ ចំណុច (Six Assurances) ហើយ​ថា សហរដ្ឋ​អាមេរិក​ជំទាស់​ខ្លាំងក្លា​ចំពោះ​កិច្ច​ប្រឹងប្រែង​ជា​ឯកតោភាគី​ណា​មួយ​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ក៏​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

ប៉ុន្តែ សេចក្តីថ្លែងការណ៍​របស់​ចិន​បាន​បញ្ជាក់​ផ្ទុយ​ពី​នេះ ដោយ​ផាត់ចេញ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់​និង​ការ​ធានា ៦ ចំណុច ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា ​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ចំពោះ​គោលនយោបាយ​ដ៏​យូរ​អង្វែង​របស់​ខ្លួន។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «គោល​នយោបាយ​ចិន​តែមួយ​និង​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន ៣ រវាង​ចិន​និង​សហរដ្ឋ​អាមេរិក គឺជា​គ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG