ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ព្រមាន​គ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់​មុន​កិច្ច​ប្រជុំកំពូល​រវាង​​លោក​  Biden និង​លោក Xi


រូបឯកសារ៖ យន្តហោះចម្បាំង SU-30 របស់ចិនចំនួនពីរគ្រឿង បានហោះចេញពីទីតាំងដែលមិនបានបញ្ជាក់ ដើម្បីហោះហើរល្បាតលើសមុទ្រចិនខាងត្បូង នៅក្នុងរូបថតឯកសារដែលមិនបានបញ្ជាក់កាលបរិច្ឆេទ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ។ (AP)
រូបឯកសារ៖ យន្តហោះចម្បាំង SU-30 របស់ចិនចំនួនពីរគ្រឿង បានហោះចេញពីទីតាំងដែលមិនបានបញ្ជាក់ ដើម្បីហោះហើរល្បាតលើសមុទ្រចិនខាងត្បូង នៅក្នុងរូបថតឯកសារដែលមិនបានបញ្ជាក់កាលបរិច្ឆេទ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ។ (AP)

មន្ត្រី​ការ​ទូត​កំពូលនៃ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក លើ​បញ្ហា​កោះតៃវ៉ាន់​នៅ​មុន​ជំនួប​កំពូល​នៅថ្ងៃ​ចន្ទ​ដែលគេរង់​ចាំ​ជា​យូរមក​ហើយ​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

​ការ​ជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ​អនឡាញរវាង​ប្រធានាធិបតី​អាមេរិក​លោក​Joe Biden​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping កើត​មាន​ឡើងខណៈ​ពេល​ដែលភាព​តានតឹង​កំពុង​កើន​ឡើង​ទៅ​លើ​បញ្ហា​ដែន​កោះតៃវ៉ាន់​ដែល​ចិន​កំពុង​ទាម​ទារ​កាន់​កាប់​បញ្ហា​ពាណិជ្ជកម្ម​បញ្ហា​សិទិ្ធ​មនុស្ស​និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។

​នៅ​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​សុក្រ ជាមួយ​រដ្ឋមន្រ្តីការ​បរទេស​ចិន​លោក​ Wang Yi ដើម្បី​ពិភាក្សា​ពី​ការ​រៀប​ចំ​ជំនួប​កំពូលនេះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​Antony Blinken បាន​លើក​ឡើងនូវការ​ព្រួយ​បារម្ភ​ជុំវិញ​«ការ​ដាក់​សម្ពាធផ្នែក​សេដ្ឋកិច្ច​ការ​ទូត​និង​យោធា»របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លើ​កោះ​តៃវ៉ាន់។

​ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​Wang Yi បាន​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​សកម្មភាព​របស់អាមេរិក​ដែលហាក់​ដូច​ជា​គាំទ្រ «ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​នោះ»។

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ផ្លាស់​ប្តូរ​ការ​ទទួល​ស្គាល់​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ពី​ទីក្រុង​តៃប៉ិ​របស់​កោះ​តៃវ៉ាន់​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់ចិន​ដីគោក​វិញនៅ​ក្នុង​ឆ្នាំ១៩៧៩​ប៉ុន្តៃ​សភា​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​បាន​បង្កើត​ច្បាប់​មួយ​ដែល​តម្រូវឲ្យ​សហរដ្ឋ​អាមេរិក​លក់​អាវុធ​យុទ្ធភ័ណ្ឌ​ឲ្យ​កោះ​តៃវ៉ាន់ ដើម្បី​ការ​ពារ​ខ្លួន៕

XS
SM
MD
LG