ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មេដឹកនាំ​ស.រ.អា.​និង​ចិន​ផ្តល់​ផ្លូវ​ផ្សេង​គ្នា​សម្រាប់​មេដឹកនាំ​ជំនួញ​តំបន់អាស៊ី


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​កំពូល​ APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី​១០ ខែវិច្ឆិកា។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​កំពូល​ APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី​១០ ខែវិច្ឆិកា។

មេដឹកនាំស.រ.អា.​និង​ចិនបានផ្តល់​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ទិសដៅ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទ្វីបអាស៊ី​នៅ​ក្នុង​សុន្ទរកថាដាច់ដោយឡែក​ពី​គ្នា​ដល់ពួក​មេដឹកនាំ​ជំនួញ​ក្នុង​តំបន់​នៅ​ថ្ងៃ​សុក្រនេះ។

ប្រធានាធិបតី​ស.រ.អា.​លោក ដូណាល់ ត្រាំ​ បាន​និយាយ​ប្រាប់​សន្និសីទ​កំពូល​APEC​ នៃ​អ្នក​ដឹកនាំ​ជំនួញ​ ថា​លោកចង់​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ណា​មួយ​ក្នុង​តំបន់​មហា​សមុទ្រ​ឥណ្ឌា​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក៏​ប៉ុន្តែ​លោកច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ពហុជាតិ​ដូចជា​កិច្ច​ព្រម​ព្រៀង​ភាព​ដៃ​គូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិ ហៅ​កាត់​ថា​ TPP​ ដែល​បាន​ត្រូវ​បោះ​បង់​ចោល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​រដ្ឋបាល​របស់​លោក។​

ប្រធានាធិបតី​ ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​ប្រទេសជាតិ​ណា​មួយ​ក្នុង​តំបន់​មហា​សមុទ្រ​ឥណ្ឌា​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ចង់​ធ្វើ​ជា​ដៃ​គូ​ជាមួយ​យើង​និង​ដែល​ធ្វើ​តាម​គោលការណ៍​នៃ​ពាណិជ្ជកម្ម​មាន​ភាពយុត្តិធម៌​និង​មាន​ភាព​ទៅ​វិញ​ទៅ​មក។ អ្វី​ដែល​យើង​នឹង​មិន​ធ្វើ​ទៀត​ទេ​នោះ​គឺ​ចូល​រួម​ក្នុង​កិច្ចព្រម​ព្រៀង​ធំៗ​ដែល​ចង​ដៃ​យើង​ ធ្វើ​ឱ្យ​យើង​បាត់​បង់​អធិបតេយ្យភាព និង​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ពង្រឹង​បទប្បញ្ញត្តិ​មាន​ន័យ​បាន»។

ប្រធានាធិបតី​ស.រ.អា.​រូប​នេះ​បាន​និយាយ​ថា ​កាល​ពី​អតីតកាល​នៅ​ពេល​ដែល​ប្រទេស​លោក​បន្ទាប​របាំង​ផ្សារ ប្រទេស​ឯទៀតៗ​មិន​បាន​បើក​ផ្សារ​ពួក​គេ​ដើម្បី​ទទួល​ទំនិញ​យើងទេ»៕

XS
SM
MD
LG