ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អ្នក​ចរចា​របស់​អាមេរិក​អំពី​បញ្ហាអាហ្វហ្គានីស្ថាន​នឹង​ជួប​អ្នក​តំណាង​តាលីបង់​នៅ​ចុង​សប្តាហ៍​នេះ​


រូបឯកសារ៖ លោក​​ Zalmay Khalilzad​ ប្រធាន​អ្នក​ចរចា​របស់​អាមេរិក​ថ្លែងអំឡុងពេលកិច្ចពិភាក្សាមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ Tolo TV នៅក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​​ Zalmay Khalilzad​ ប្រធាន​អ្នក​ចរចា​របស់​អាមេរិក​ថ្លែងអំឡុងពេលកិច្ចពិភាក្សាមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ Tolo TV នៅក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។

លោក Zalmay Khalilzad​ ប្រធាន​អ្នក​ចរចា​របស់​អាមេរិក​អំពី​បញ្ហា​អាហ្វហ្កានិស្ថាន​ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ជួប​អ្នកតំណាង​តាលីបង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ឲ្យដឹង​ថា ​តើក្រុម​បះបោរ​បាន​ត្រៀម​ខ្លួន​ឬនៅ​ក្នុង​ការកាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​បន្ត​កិច្ច​ចរចា​សន្តិភាព។​

មន្ត្រី​ស្ថានទូត​អាមេរិក​នៅ​ក្រុង​កាប៊ុល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បញ្ចេញ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​ជិត​៣​សប្តាហ៍​បន្ទាប់​ពី​លោក ​Khalilzad​ បាន​ផ្អាក​ការ​ចរចា​ជាការ​សងសឹក​ការ​វាយ​ប្រហារ​របស់​តាលីបង់​លើមូលដ្ឋាន​យោធា​អាមេរិក​ធំបំផុត​នៅ​ភាគ​ខាងជើង​រដ្ឋធានី​កាប៊ុល។​

ដោយ​និយាយ​យោង​ដល់សេចក្តី​ថ្លែង​ការណ៍​របស់​តាលីបង់​ថ្មីៗ​នេះ​ ​មន្ត្រីស្ថានទូត​អាមេរិក​បាន​កត់​សម្គាល់​ថា ​ថ្នាក់​ដឹកនាំ​តាលីបង់​បាន​ពិភាក្សា​អំពីបញ្ហា​នេះនៅក្នុង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​ ​ហើយ​លោក Khalilzad​ ចង់​ដឹង​អំពី​លទ្ធផល​នៅ​ឯ​កាចរចា​ខាង​មុខ។​

នៅក្នុង​ការ​ចរចា​ចុង​ក្រោយ​របស់​លោក​ជាមួយ​អ្នក​ចរចា​របស់​ក្រុម​បះបោរ​នៅ​រដ្ឋធានី​ Doha ​ប្រទេស​កាតា​កាលពី​ថ្ងៃ​ទី១២​ខែធ្នូ ​ ​លោក​ Khalilzad​ដែល​មាន​ដើម​កំណើត​អាហ្វហ្កានីស្ថាន​បាន​ស្នើ​សុំឱ្យ​ពួកគេ​ពិគ្រោះ​យោបល់​ជាមួយ​មេដឹកនាំ​របស់ពួក​គេ​អំពី​បទ​ឈប់បាញ់​ជា​បណ្តោះ​អាសន្ន​ឬ​ការ​កាត់បន្ថយ​អំពើ​ហិង្សា​មុនពេល​ភាគី​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​តុចរចា។​

កាលពី​ដើម​សប្តាហ៍​នេះ​ ​លោក​ Zabihullah Mujahid ​អ្នក​នាំពាក្យ​តាលីបង់បាន​បញ្ជាក់​ថា​មេដឹកនាំ​របស់​ខ្លួន​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ផ្ទៃក្នុង​ដោយ​និយាយ​ថា ​ពួកគេ​ផ្តោត​តែ​លើ​សំណើ​របស់​សហ​រដ្ឋ​អាមេរិក​ចង់​បន្ធូរ​បន្ថយ​អំពើ​ហិង្សា​ប្រឆាំង​កងទ័ព​បរទេស។ ​ទោះយ៉ាង​ណា​ ​លោក​ Mujahid ​បាន​ទទូច​ថា​ ក្រុម​បះបោរ​មិន​មាន​ចេតនា​ប្រកាស​បទ​ឈប់​បាញ់​ទូទាំង​ប្រទេស​ជា​មួយ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ទេ ​ដោយ​និយាយ​ថា ​បញ្ហា​នេះ​នឹង​ត្រូវ​ពិភាក្សា នៅ​ពេល​ការ​ចរចា​រវាង​តាលីបង់​និង​អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម៕

XS
SM
MD
LG