ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធាន​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា ការហាមឃាត់​ជន​ភៀស​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ជាការ​បណ្តោះ​អាសន្ន


លោក Filippo Grandi មេបញ្ជាការជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ UNHCR ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង Cairo ប្រទេសអេហ្ស៊ីបកាល​ពី​ថ្ងៃទី​២០ តុលា ២០១៦។
លោក Filippo Grandi មេបញ្ជាការជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ UNHCR ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង Cairo ប្រទេសអេហ្ស៊ីបកាល​ពី​ថ្ងៃទី​២០ តុលា ២០១៦។

លោក Antonio Guterres អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍ថា លោកសង្ឃឹមថា​ ​នៅពេល​ឆាប់​ៗ​នេះ​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ការការពារ​ជន​ភៀស​ខ្លួន​នៅ​លើ​របៀបវារៈ​ខ្ពស់​បំផុត​វិញ​របស់ខ្លួន បន្ទាប់​ពីការចេញ​បទបញ្ជារបស់​ប្រធា​នាធិបតីដោយ​លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ​ដែល​ហាម​ឃាត់​ជន​ភៀស​ខ្លួន​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​១២០​ថ្ងៃ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រ​ជាជាតិ Guterres បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯសន្និសីទ​កំពូល​សហភាព​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋ​ធានី​អាឌី ​អាបាបាថា «សហរដ្ឋ​អាមេរិកមាន​ប្រពៃណី​ដ៏​ខ្លាំង​នៃ​ការការពារ​ជន​ភៀស​ខ្លួន ​ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​វិធានការដែល​ត្រូវ​បាន​អនុវត្ត នេះ​គ្រាន់​តែ​ជា​ការ​ បណ្តោះ​អាសន្ន​តែ ប៉ុណ្ណោះ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រ​ជាជាតិ Guterres ដែល​ជា​អតីត​ប្រធាន​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា «​ការណ៍​នេះសំខាន់​បំផុត​ដើម្បី​ធានា​ការការ​ពារ​ដល់​ជន​ភៀស​ខ្លួន‍»។

លោក Filippo Grandi ដែល​ជា​ស្នង​ការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ ប្រជាជាតិ​នៅ​ពេល​បច្ចុប្បន្ននេះ​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ពលរដ្ឋ​មាន​ការ​ច្របូក​ច្របល់ បារម្ភ​និង​ភ័យ​ខ្លាច ​បន្ទាប់​ពីបាន​ប្រាប់​ថា​ ពួកគេ​មិន​អាច​មក​សហរដ្ឋ​អាមេរិក​បាន​ទេនោះ ​ក្រោយ​ពី​មាន​ដំណើរ​ការ​ដាក់​ពាក្យ​សុំ​យ៉ាង​យូរ​មក។

លោកGrandi បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ​លោក​មានការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​អ្វីដែល​នឹង​កើត​មាន​ឡើង​ដែល​ប៉ះពាល់​ដល់​មនុស្សរាប់​ពាន់​នាក់ដោយការហាម​ឃាត់​បណ្តោះអាសន្ន​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​ស្តី​ពី​ការ​តាំង​ទី​លំនៅ​ជាថ្មី​នេះ៕

XS
SM
MD
LG