ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​សញ្ជាតិ​អាមេរិក​កាណាដា​​ត្រឡប់​ទៅ​កាណាដា​វិញ​បន្ទាប់​ពី​ត្រូវ​​ចាប់​ជម្រិតដោយ​ភេរវករ​ក្នុង​អាហ្វហ្គានីស្ថាន​


Joshua Boyle និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយបន្ទាប់ពី​បាន​មកដល់​ទីក្រុង​ Toronto ជាមួយ​ភរិយា​និង​កូនៗ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Pearson
ក្នុង​រយៈពេល​ជិត​ប្រាំឆ្នាំ ដែល​លោក​ត្រូវ​បាន​ក្រុម​ភេរវករ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ឆ្នាំ​២០១២។
Joshua Boyle និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយបន្ទាប់ពី​បាន​មកដល់​ទីក្រុង​ Toronto ជាមួយ​ភរិយា​និង​កូនៗ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Pearson ក្នុង​រយៈពេល​ជិត​ប្រាំឆ្នាំ ដែល​លោក​ត្រូវ​បាន​ក្រុម​ភេរវករ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ឆ្នាំ​២០១២។

ប្តី​ប្រពន្ធ​អាមេរិកាំង-កាណាដា​មួយ​គូនិង​កូនពួក​គេ​បី​នាក់​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កាណាដា​វិញ​ហើយ​ក្រោយ​ពី​បាន​ជួប​ប្រទះហេតុការណ៍​អាក្រក់​ប្រាំ​ឆ្នាំ​ជា​ចំណាប់ខ្មាំង​របស់​បណ្តាញ Haqqani មាន​ចំណងទាក់ទង​ជាមួយ​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

គ្រួសារ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Toronto កាល​ពី​យប់ថ្ងៃ​សុក្រ​តាម​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Air Canada ពីទី​ក្រុង​ឡុងដ៏។​

អ្នកស្រី​ Caitlan Coleman ដែល​ជា​ពលរដ្ឋ​ស.រ.អា.​និង​លោក Joshua Boyle ប្តី​សញ្ជាតិ​កាណាដារបស់​អ្នកស្រី​បាន​ត្រូវ​ចាប់​ពង្រត់នៅ​ពេល​ធ្វើ​ដំណើរ​ដោយ​ស្ពាយ​កាតាប​ធំ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ឆ្នាំ២០១២។ ​អ្នកស្រី​ Coleman មានផ្ទៃពោះនៅ​ពេល​នោះ។​អ្នកស្រី​បានឆ្លងទន្លេ​មានកូន​បួន​នាក់​នៅ​ពេល​ត្រូវ​ចាប់ឃុំឃាំង។​

ការ​ដោះលែង​គ្រួសារ​នេះ​នាំឱ្យ​មាន​ការ​សម្តែង​ការ​ធូរស្រាល​ក្នុង​ចិត្ត​ពី​សំណាក់​ពួកមន្ត្រី​ស.រ.អា.និង​កាណាដា។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ រដ្ឋាភិបាល​កាណាដា​បាន​និយាយ​ថាខ្លួន «មាន​ការ​រីករាយ​ដោយសារ​បាន​វិល​ត្រឡប់មកវិញ​ដែល​រង់ចាំ​យូរ​មកហើយ» របស់គ្រួសារ​នេះ។

សេចក្តី​លម្អិត​អំពី​អ្វី​ដែល​ពួក​គេ​បានជួប​ប្រទះ​នៅ​ពេល​ត្រូវ​ចាប់​ឃុំ​ឃាំង​ដោយ​ពួក​សមាជិក​នៃ​បណ្តាញ​ Haqqani បាន​លេច​ឡើង។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ធ្វើឡើង​នៅ​ឯ​ចំណត​យន្តហោះ​ក្រុង Toronto ហើយ​ត្រូវ​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press កាល​ពី​យប់​ថ្ងៃ​សុក្រ លោក Joshua Boyle បាន​និយាយ​ថា​ពួក​សមាជិក​នៃ​បណ្តាញ​ Haqqani បាន​សម្លាប់​កូន​ម្នាក់​ក្នុង​បណ្តា​ពួក​កូន​របស់​លោក​ដែល​ជា​ក្មេង​ស្រី​តូចមា្នក់និង​បាន​ចាប់​រំលោភ​សេព​សន្ធវៈ​ភរិយា​លោកនៅ​ពេល​ដែល​គ្រួសារនេះ​បានត្រូវ​ចាប់​ឃុំឃាំង​ជា​ចំណាប់ខ្មាំង៕

XS
SM
MD
LG