ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ អង់គ្លេស និង​អាល្លឺម៉ង់ ថ្កោល​ទោស​ការ​បង្ហោះ​រ៉ុក្កែត​របស់​អ៊ីរ៉ង់


រូបភាព​ចេញ​ពីគែហទំព័រ​ផ្លូវការ​របស់​​ក្រសួងការពារ​ជាតិ​អ៊ីរ៉ង់កាល​ពី​ថ្ងៃទី​២៧ កក្កដា ២០១៧ បង្ហាញ​ពី​ការ​បង្ហោះ​រ៉ុក្កែតផ្កាយ​រណប​​ Simorgh នៅទីតាំង​សម្ងាត់ក្នុង​ប្រទេស​អ៊ីរ៉ង់។
រូបភាព​ចេញ​ពីគែហទំព័រ​ផ្លូវការ​របស់​​ក្រសួងការពារ​ជាតិ​អ៊ីរ៉ង់កាល​ពី​ថ្ងៃទី​២៧ កក្កដា ២០១៧ បង្ហាញ​ពី​ការ​បង្ហោះ​រ៉ុក្កែតផ្កាយ​រណប​​ Simorgh នៅទីតាំង​សម្ងាត់ក្នុង​ប្រទេស​អ៊ីរ៉ង់។

ប្រទេស​អង់គ្លេស បារាំង​និង​ស.រ.អា.បានចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយរិះគន់​ការបង្ហោះរ៉ុក្កែត​មួយកាលពី​ពេល​ថ្មីៗនេះ​ដោយ​ប្រទេសអ៊ីរ៉ង់។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា «កម្មវិធី​របស់អ៊ីរ៉ង់ដើម្បី​អភិវឌ្ឍកាំជ្រួច​មីស៊ីល​ផ្លោង...មាន​ផល​ប៉ះពាល់​នាំ​ឱ្យមាន​អស្ថិរភាព​ក្នុង​តំបន់។​ យើង​អំពាវ​នាវ​ដល់​ប្រទេស​អ៊ីរ៉ង់កុំឱ្យ​បង្ហោះ​កាំជ្រួច​មីស៊ីល​ ផ្លោង​ថែមទៀត​ហើយ​កុំឱ្យ​ធ្វើសកម្មភាព​ទាក់ទិន»។

លោកស្រី​ Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​អ.ស.ប.បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា «យើង​នឹង​មិន​គ្រាន់តែ​ទុកចិត្ត​ពាក្យ​សម្តី​របស់​អ៊ីរ៉ង់​ដែល​ថា​ពួក​គេគោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​ប៉ុណ្ណោះទេ។​ យើង​នឹង​បន្ត​ដាក់​ឱ្យមាន​ផលវិបាក​រហូត​ដល់ពេល​ណា​អ៊ីរ៉ង់​ឈប់​ការ​បង្ករឿង​និង​គោរព​ដោយពេញ​លេញ​តាម​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.»។

ប្រទេស​អ៊ីរ៉ង់បាននិយាយ​ថា​ខ្លួន​បានបង្ហោះ​ដោយ​ជោគជ័យ​នូវ​រ៉ុក្កែត​មួយ​គ្រឿង​មានផ្ទុកផ្កាយ​វិទ្យាសាស្ត្រមួយចូល​ទៅ​ក្នុង​អវកាសកាលពី​ថ្ងៃ​ព្រហស្បតិ៍។​

ទូរទស្សន៍​រដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​អះអាង​ថា​រ៉ុក្កែត​ «Simorgh» ដែល​មានន័យ​ថា​បក្សី​ phoenix ក្នុង​ភាសា Farsi អាចផ្ទុក​ផ្កាយ​រណបមួយ​មាន​ទម្ងន់២៥០​គីឡូក្រាម​រហូត​ដល់​ចម្ងាយ​៥០០គ.ម.ពី​លើ​ផែនដី ក៏​ប៉ុន្តែ​មិនបាន​និយាយ​ក្បោះ​ក្បាយ​អំពី​ប្រភេទ​នៃ​ផ្កាយ​វិទ្យាសាស្ត្រ​នេះ​ទេ។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់បាន​រាយការណ៍​ថា​ «មជ្ឈមណ្ឌល​អវកាស​ Imam Khomenei បាន​ត្រូវបើក​ជា​ផ្លូវ​ការ​ជាមួយ​ការ​បង្ហោះ​ដោយ​ជោគជ័យ​នូវយាន​អវកាស​ Simorgh»៕

XS
SM
MD
LG