ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បាញ់​គ្រាប់​រ៉ុកកែត​ទម្ងន់​ធ្ងន់​ដែល​ជា​ការ​វិវត្ត​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​កម្មវិធី​អវកាស​របស់​ខ្លួន


មនុស្ស​ឈរ​មើល​​ការ​បង្ហោះ​ចេញ​នៃ​រ៉ុកកែត​ Mk III ទៅ​ក្នុង​លំហរអាកាស​ចេញ​ពី​ស្ថានីយ៍​ក្នុងកោះ Sriharikota ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​៥ ខែមិថុនា។
មនុស្ស​ឈរ​មើល​​ការ​បង្ហោះ​ចេញ​នៃ​រ៉ុកកែត​ Mk III ទៅ​ក្នុង​លំហរអាកាស​ចេញ​ពី​ស្ថានីយ៍​ក្នុងកោះ Sriharikota ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​៥ ខែមិថុនា។

រ៉ុកកែត​ទម្ងន់​ធ្ងន់​បំផុត​របស់​ឥណ្ឌា​ដែល​ទើប​តែ​ផលិត​ឡើង ត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​អវកាស​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​ពាំនាំ​យក​ផ្កាយ​រណប​សម្រាប់​ទំនាក់​ទំនង​មួយ​ដែល​មាន​ទម្ងន់​ជាង​៣​តោន ពី​កោះ​ Sriharikota ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ឥណ្ឌា។

នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​កម្មវិធី​អវកាស​ដ៏​មហ្ឆិចតា​របស់​ប្រទេស​នេះ និង​ធ្វើ​ឲ្យ​ឥណ្ឌា​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​ក្នុង​ការ​បញ្ជូន​អវកាសយានិក​ទៅ​កាន់​អវកាស។ ​

លោក ​Aluru Seelin Kiran Kumar ​ប្រធាន​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​បាន​និយាយ​ទាំង​ញញឹម​ក្រោយ​ពី​ការ​បាញ់​គ្រាប់រ៉ុកកែត​នេះ​ថា៖ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត... យើង​អាច​បង្ហោះ​ផ្កាយរណប​នៅ​ក្នុង​គន្លង​គោចរ​បាន​ហើយ‍»។ ​

អ្នក​វិទ្យាសាស្រ្ត​ខាង​អវកាស​លើក​ឡើង​ពី​អត្ថប្រយោជន៍​ជាច្រើន​នៃ​រ៉ុកកែត (GSLV) Mk III ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ​៤​តោន​ទៅ​កាន់​គន្លងគោចរ។ គ្រាប់​រ៉ុកកែត​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ឥណ្ឌា​ទៅ​លើ​ទីភ្នាក់ងារ​អវកាស​បរទេស ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប​ធ្ងន់ៗ​ទៅ​កាន់​អវកាស ដោយ​ជួយ​សន្សំ​សំចៃ​ប្រាក់​យ៉ាង​ច្រើន ហើយ​នៅ​ពេល​ខាង​មុខ​ឥណ្ឌា​នឹង​អាច​បញ្ជូន​បេសកកម្ម​អវកាសយានិក​ដើម្បី​ទៅ​រុករក​ក្នុង​អវកាស​ដែល​កាន់​តែ​ជ្រៅ។

លោក​នាយករដ្ឋមន្ត្រី ​Narendra Modi បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Tweeter ថា៖ «បេសកកម្ម​នេះ​ធ្វើ​ឲ្យ​ឥណ្ឌា​មាន​សមត្ថភាព​យាន​អវកាស​និង​ផ្កាយរណប​កាន់​តែ​ទំនើប។ ប្រទេស​ឥណ្ឌា​មាន​មោទនភាព​ណាស់‍!‍»
ថ្វីដ្បិត​តែ​ឥណ្ឌា​មាន​មហ្ឆិចតា​ខ្ពស់​ទៅ​លើ​កម្មវិធី​អវកាស​ដូចជា​ចង់​បញ្ជូន​បេសកកម្ម​អវកាយានិក​ទៅ​កាន់​អវកាស​និង​បេសកកម្ម​ទៅ​កាន់​ភព​សុក្រ​និង​ភព​ព្រហស្បតិ៍​ក៏​ដោយ ក៏​ឥណ្ឌា​នៅ​ខ្វះ​បច្ចេកវិទ្យា​ក្នុង​ការ​បាញ់​រ៉ុកកែត​ទម្ងន់​ធ្ងន់​ទៅ​កាន់​ភព​ទាំង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG