ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ច្រាន​ចោល​ការ​អះអាង​របស់​រុស្ស៊ី​ដែល​បដិសេធ​ថា​រដ្ឋាភិបាល​ស៊ីរី​មិន​បាន​ប្រើ​អាវុធ​គីមី


A migrant uses a blanket to warm himself in a field near Edirne, at the Turkish-Greek border.
A migrant uses a blanket to warm himself in a field near Edirne, at the Turkish-Greek border.

សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ច្រាន​ចោល​នូវ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា​ ឧស្ម័ន​គីមី ​Sarin ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​សប្តាហ៍​មុន​នោះ ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាសទៅ​លើ​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ ហើយ​ថា​វា​មិន​មែន​ចេញ​ពីវាយ​ប្រហារ​ដោយ​ចេតនា​ដោយ​ពួក​អ្នក​ប្រយុទ្ធ​ស៊ីរី​ទៅ​លើ​ជន​ស៊ីវិល​ទេ។

ពួក​មន្រ្តី​សន្តិសុខ​ជាតិ​នៅ​សេតវិមាន​បាន​ចោទ​ប្រកាន់​ប្រធានា​ធិបតីស៊ីរី​ Bashar al- Assad ដែល​ជា​សម្ព័ន្ធ​មិត្ត​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា​បាន​ធ្វើ​យុទ្ធនាការ​ដ៏​ច្បាស់​ក្រឡែត​មួយ​ដើម្បី​ឲ្យ​ពិបាក​យល់ពី​លក្ខណៈ​នៃ​ការ​វាយ​ប្រហារ​នេះ។

ពួកគេ​និយាយ​ទៀត​ថា ​ការ​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ថ្ងៃ​ទី​៤ ​ខែ​មេសា ​បាន​ទម្លាក់​នៅ​ចំ​ពាក់​កណ្តាល​ផ្លូវ ​គឺ​ដូច​ដែល​បាន​រូបភាព​បាន​បង្ហាញ​ ហើយ​មិន​មែន​ទម្លាក់​មក​លើ​អាគារ​ទេ។

ពួក​មន្រ្តី​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ស៊ីរី​មិន​បាន​ប្រមូល​អាវុធ​គីមី​អស់​ទេ ​ថ្វី​បើ​មាន​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៣​ ដើម្បី​រុះ​រើ​ឃ្លាំង​អាវុធ​នោះ​ក៏​ដោយ។

មន្រ្តី​ម្នាក់​របស់​សេតវិមាន​បាន​និយាយ​ថា៖ «យើង​ដឹង​ថា របប​ស៊ីរី​មានឧស្ម័ន Sarin។យើង​មាន​ទំនុកចិត្ត​ថា ពួក​ឧទ្ទាម​ដែល​វាយ​ប្រហារ​រដ្ឋាភិបាល​ Assad ​មិន​មាន​ឧស្ម័ន Sarin​ ទេ‍»។

​មន្រ្តី​រូប​នោះ ​បាន​ហៅ​ភ័ស្តតាង​នោះ​ថា​ជាឱកាស​មួយស​ម្រាប់​រុស្ស៊ី​បញ្ចប់​យុទ្ធនាការ​ផ្តល់​ព័ត៌មាន​មិន​ច្បាស់​លាស់។ ក៏ប៉ុន្តែ ​ក្រោយ​មក ​លោក ​Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា ​មិន​មាន​ការ​មូលមតិ​គ្នា​ក្នុង​ចំណោម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា ​រុស្ស៊ី​បាន​ឃុប​ឃិត​គ្នា​ជាមួយ​រដ្ឋាភិបាល​ស៊ីរីនៅ​ក្នុងការ​វាយ​ប្រហារ​នេះ​ទេ៕

XS
SM
MD
LG