ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​និយាយ​ថា​ប្រធានាធិបតី​ស៊ីរី លោក Assad មិន​អាច​កាន់​អំណាច​តទៅ​ទៀតបាន​ទេ


រូបឯកសារ៖ ប្រធានាធិបតី ស៊ីរី Bashar al-Assad ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​កាល​ពី​ខែ​កុម្ភៈ។
រូបឯកសារ៖ ប្រធានាធិបតី ស៊ីរី Bashar al-Assad ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​កាល​ពី​ខែ​កុម្ភៈ។

សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួនមិន​យល់​ឃើញ​ថា​លោក​ប្រធានាធិបតី​ស៊ីរី ​Bashar al-Assad អាច​កាន់​អំណាច​ក្នុង​រយៈពេល​យូរ​នោះ​ទេ។

លោក ​Sean Spicer ​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «អ្នក​មិន​អាច​ស្រមៃ​ឃើញ​ពី​ស្ថានភាព​ដែល​មាន​ស្ថេរភាព​និង​មាន​សន្តិភាព​នៅ​ស៊ីរី​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Assad នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា ការ​គិត​បែប​នេះ​អាច​ទៅ​រួច​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​រូប​នេះ​បាន​និយាយ​ថា អាទិភាព​ចម្បង​របស់​អាមេរិក​គឺ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី រួច​ហើយ​«បង្កើត​បរិយាកាស​មួយ​ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ»។

លោក​បាន​និយាយ​ទៀត​ថា គោលដៅ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ ដែល​ឥឡូវ​នេះ​ឈាន​ដល់​ឆ្នាំ​ទី​៧ គឺ​ត្រូវ​បង្កើត​កន្លែង​មាន​សុវត្ថិភាព​មួយ​សម្រាប់​ពលរដ្ឋ​ស៊ីរី​ដែល​រងគ្រោះ​ដោយ​សារ​សង្គ្រាម ដើម្បី​ឲ្យ​ពួកគេ​អាច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​មិន​បាច់​ត្រូវ​រត់ចេញ​ទៅ​កន្លែង​មាន​សុវត្ថិភាព​នោះ​ទេ។

រដ្ឋបាល​លោក ត្រាំ កាល​ពី​ថ្ងៃ​សប្តាហ៍​មុន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​បាញ់​គ្រាប់​មីស៊ីល​ទៅ​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស​ស៊ីរី ដែល​ក្រុម​មន្ត្រី​អាមេរិក​ជឿ​ថា ស៊ីរី​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​នឹង​របប Assad ដោយ​ការ​ប្រើប្រាស់​អាវុធ​គីមី៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG