ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​ថា​មាន​អ្នកលួច​ចូល​ប្រព័ន្ធ​កុំ​ព្យូទ័រ​​របស់​ក្រុមយុទ្ធនាការ​លោកស្រី គ្លីនតុន


លោកស្រី Hillary Clinton កំពុងសម្លឹងមើលទៅកញ្ចក់កុំព្យូទ័រក្នុងអំឡុងការចុះចតមួយក្នុងយុទ្ធនាការរបស់លោកស្រី។
លោកស្រី Hillary Clinton កំពុងសម្លឹងមើលទៅកញ្ចក់កុំព្យូទ័រក្នុងអំឡុងការចុះចតមួយក្នុងយុទ្ធនាការរបស់លោកស្រី។

អាជ្ញាធរ​សហព័ន្ធ​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ពី​លទ្ធភាព​ដែល​ថាតើ​មានជន​លបលួច​ចូល​ក្នុង​ប្រព័ន្ធកុំ​ព្យូទ័រ​បាន​ចូលទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ដែល​ជា​បេក្ខនារី​ប្រធានាធិបតី ដែរ​ឬយ៉ាងណា។ គេ​គិត​ថា​នេះ​ជាផ្នែក​មួយ​ដែល​ក្រុមនេះ​ធ្វើ​ការ​វាយ​ប្រហារ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មក​លើ​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។​

មន្ត្រីមាន​សមត្ថកិច្ច​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​អាមេរិកាំង​ថា​ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​និង​ក្រសួង​យុត្តិធម៌​កំពុង​តែ​ចូលរួម​ធ្វើ​ការ​ស៊ើបអង្កេត​នេះ​។​

មិន​មាន​ទីភ្នាក់ងារ​ណាមួយ​អះអាង​បញ្ជាក់​ពី ការ​ស៊ើបអង្កេត​នោះនៅឡើយទេ។

ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ FBI ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ថា៖

« FBI ​បាន​ដឹង​ពី​សេចក្តី​រាយការណ៍​នានា​របស់​បណ្តាញ​សារព័ត៌មាន​ស្តី​ពីការ​លបចូល​ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៃ​ផ្នែក​នានា​របស់គណបក្សហើយ​កំពុង​តែ​ធ្វើ​ការ​ដើម្បីផ្ទៀងផ្ទាត់​ភាព​សុក្រិត​នៃ​ព័ត៌មាន​នេះ​ បញ្ហា​និង​ទំហំ​នៃ​ការលបលួចចូល​នេះ។ បរិយាកាស​នៃ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ត​វិវត្តន៍​ដោយសារតែ​ក្រុម​ប្រើប្រាស់​អ៊ីនធឺណិត​បាន​កំណត់​គោលដៅ​វាយ​ប្រហារ​លើ​គ្រប់​ផ្នែក​និង​ទិន្នន័យ​របស់​ពួកគេ‍»។

មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន​បាន​ឆ្លើយតប​មក​ VOA ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា​ប្រព័ន្ធទិន្នន័យ​មួយ​របស់​ខ្លួន​បាន​រងការប៉ះពាល់ ប៉ុន្តែ​កម្មវិធី​វិភាគ​នោះត្រូវ​បាន​រក្សា​ទុក​ដោយ​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គេ​បាន​ដឹង​ថា​ត្រូវ​គេ​លបលួច​ចូលយក​ព័ត៌មាន​ចេញ។ លោក​

Nick Merrill​អ្នកនាំពាក្យ​របស់​លោកស្រី​គ្លីនតុន​និយាយ​ថា​អ្នកជំនាញ​ខាងសន្តិសុខ​តាម​អ៊ីនធឺណិត​មិន​បាន​រកឃើញ​ភស្តុតាង​ណាមួយ​ដែល​ថា​ប្រព័ន្ធ​យុទ្ធនាការ​ផ្ទៃក្នុង​ត្រូវបាន​គេ​លបចូលនោះទេ។​

ការបង្ហាញ​ឱ្យ​ដឹងពី​ការស៊ើបអង្កេត​លើ​ការ​លបចូល​លួច​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័ររបស់​ក្រុម​យុទ្ធនាការ​លោកស្រី​គ្លីនតុន​នេះ​កើតមានឡើង​បន្ទាប់ពី​មានការ​លបលួចចូល​ប្រព័ន្ធ​កុំ​ព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​គណៈកម្មាធិការ​រៃអង្គាស​ថវិកាសម្រាប់​គណបក្ស​សម្រាប់​ទ្រទ្រង់​ដល់​ការបោះឆ្នោតជ្រើសរើស​សមាជិកសភា ដែល​ហៅ​ថា​គណៈកម្មាធិការ​យុទ្ធនាការ​បោះឆ្នោត​សភាជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ៕

XS
SM
MD
LG