សហរដ្ឋអាមេរិក អូស្ត្រាលីនិងចក្រភពអង់គ្លេស បង្កើតកិច្ចព្រមព្រៀងដ៏សំខាន់ស្តីពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
ប្រទេសអូស្ត្រាលីមានគម្រោងនឹងទិញនាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្ត៣ប្រទេស ដែលជាកិច្ចព្រមព្រៀងដែលមានរយៈពេលជាច្រើនទសវត្សរ៍ជាមួយចក្រភពអង់គ្លេស ក្នុងបំណងពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈពេលដែលប្រទេសចិន កំពុងបង្កើនកម្លាំងយោធារបស់ខ្លួន។ អ្នកយកព័ត៌មានវីអូអេលោកស្រី Anita Powell រាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕