ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

២០:១៤ ១១.៥.២០២២

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ បាន​ជួប​ជាមួយ​លោក Donald M. Benton ​អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Washington ​(រដ្ឋ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក)។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។ វីអូអេ​ធ្លាប់​បាន​សម្ភាសន៍​លោក Benton កាល​ពី​ឆ្នាំ​២០១៤ អំពី​សក្តានុពលរបស់​កម្ពុជា​សម្រាប់​អ្នក​វិនិយោគ​អាមេរិកាំង

០៥:៣៣ ១២.៥.២០២២

ក្រុម​ផ្សាយ​វីអូអេ​ខេមរភាសា​បាន​ទៅ​ដល់​សណ្ឋាគារ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរនៅអាមេរិក មួយថ្ងៃមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​នៅថ្ងៃ​ទី១២–១៣ ខែ​ឧសភា​។

០៨:១៩ ១២.៥.២០២២

មន្ត្រី​រដ្ឋាភិបាល​កម្ពុជាបាន​ចាប់​ផ្តើម​ចែកផ្សាយ​រូបភាពទាក់​ទង​នឹង​ពិធី​ជួបសំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រជាពលរដ្ឋខ្មែរនៅអាមេរិក​និង​កាណាដា ​ដែល​អ្នក​រៀបចំ​អះអាង​ថា​មាន​ប្រមាណ​២.០០០​នាក់​ នៅ​ក្នុង​សណ្ឋាគារ Washington Hilton Hotel ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។ ​ការ​ជួបប្រជុំ​នេះ ​ដំបូងឡើយ​មិន​ត្រូវ​បាន​បញ្ជាក់​ទីតាំងជាក់លាក់។

០៨:៣៤ ១២.៥.២០២២

អ្នក​វិភាគ៖ បញ្ហា​មេគង្គ​ត្រូវ​តែ​ជា​របៀប​វារៈ​ស្នូល​របស់​អាស៊ាន​និង​អាមេរិក

នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ វា​ដល់​ពេល​ហើយ​ដែល​ទាំង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​ ផ្ដល់​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មេគង្គ​ ជា​របៀប​វារៈ​ស្នូល​របស់​ខ្លួន។ អាន​អត្ថបទ​ទាំង​ស្រុង

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG