មេដឹកនាំអាស៊ាននឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរវាង សហរដ្ឋអាមេរិកនិងសមាគមអាស៊ាន (US-ASEAN Summit) នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២និងថ្ងៃទី១៣ ឧសភា ខាងមុខ។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង ពិភាក្សាអំពីគោលបំណងរបស់សហរដ្ឋអាមេរិក និង របស់ក្រុមប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំកំពូលពិសេសនេះ។
មេដឹកនាំអាស៊ាននឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរវាង សហរដ្ឋអាមេរិកនិងសមាគមអាស៊ាន (US-ASEAN Summit) នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២និងថ្ងៃទី១៣ ឧសភា ខាងមុខ។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា ពិភាក្សាអំពីកិច្ចប្រជុំកំពូលពិសេសនេះ។
នៅពេលកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែឧសភា នៅសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន វានឹងជាពេលលើកដំបូងដែលមេដឹកនាំមកពីបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅសេតវិមានសម្រាប់ព្រឹត្តិការណ៍មួយនេះ។ មេដឹកនាំហ្វីលីពីន និងមីយ៉ាន់ម៉ា នឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះទេ ខណៈចំពេលដ៏សំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច។ អ្នកស្រី Jessica Stone នៃវីអូអេ រាយការណ៍លម្អិត។ អ្នកនាង ទែន សុខស្រីនិត ជូនប្រែសម្រួលដូចតទៅ៕
មុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន អ្នករិះគន់ចង់ឃើញកិច្ចពិភាក្សាស៊ីជម្រៅ មិនមែនគ្រាន់តែថតរូប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរំពឹងថា នឹងមានហ្វូងក្រុមបាតុករដែលមាននិន្នាការជំទាស់ ចេញធ្វើបាតុកម្ម ប្រឆាំងនឹងលោកនៅខាងក្រៅសេតវិមានក្នុងពេលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលចាប់ផ្តើមនៅសប្តាហ៍ខាងមុខ នៅពេលអ្នករិះគន់បារម្ភថា ការសន្ទនានៅខាងក្នុងកិច្ចប្រជុំនឹងផ្តោតលើភូមិសាស្ត្រនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការណ៍នេះនឹងផ្តល់ឱ្យកម្ពុជាសម្រេចបានសេចក្តីប្រាថ្នាយ៉ាងខ្លាំងអំពីភាពស្របច្បាប់ជាអន្តរជាតិ បើទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីការបង្រ្កាបទៅលើក្រុមជំទាស់ក្នុងប្រទេសក៏ដោយ។
បើតាមការអះអាងរបស់លោក Harish Mehta អ្នកនិពន្ធសៀវភៅ «លោក ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា» ឬ ជាភាសាអង់គ្លេសថា «Hun Sen: Strongman of Cambodia» បានប្រាប់វីអូអេខេមរភាសា តាមអ៊ីមែលថា៖ «នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ការរិះគន់កម្ពុជានឹងមានកម្រិត។ ប៉ុន្តែនៅខាងក្រៅកិច្ចប្រជុំកំពូល យើងអាចរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ព្រឹទ្ធសភា សភា និងសង្គមស៊ីវិលនឹងបរិហារលើរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងខ្លាំង»។
លោក Mehta ដែលជានិពន្ធនាយកទស្សនាវដ្តី Rising Asia Journal បានបន្ថែមថា លោកប្រធានាធិបតី Biden នឹងលើកយកបញ្ហាលទ្ធិប្រជាធិបតេយ្យ ដែលជាផ្នែកមួយនៃការជំរុញសកលលោកប្រឆាំងនឹងរបបផ្តាច់ការ ហើយទំនងជាលើកឡើងពីរបបយោធាមីយ៉ាន់ម៉ាមកនិយាយ «ប៉ុន្តែលើសពីនេះទៅទៀត វាមិនមានអ្វីច្រើនដែលសហរដ្ឋអាមេរិកអាចធ្វើបានទេ ដោយសារតែរដ្ឋជាសមាជិកអាស៊ានជាច្រើនស្ថិតក្រោមការគ្រប់គ្រងបែបផ្តាច់ការ ឬជារដ្ឋដែលមិនមានការបោះឆ្នោតដោយសេរី»។
សេចក្តីព្រាងកាលវិភាគនៃព្រឹត្តិការណ៍សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានថ្ងៃទី ១២-១៣ ខែឧសភា ដែលវីអូអេខេមរភាសា ទទួល បានឱ្យដឹងថា លោក Biden នឹងត្រូវចូលរួមដោយអនុប្រធានាធិបតី Kamala Harris និងមេដឹកនាំសភាក្នុងការស្វាគមន៍លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនដាច់ដោយឡែកៗពីគ្នា សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានលើកដំបូងចាប់តាំងពីរដ្ឋបាលលោក Obama។