ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

១៩:៣៨ ១០.៥.២០២២

មេដឹកនាំអាមេរិក​និង​អាស៊ាន​នឹង​ជួប​ប្រជុំ​គ្នា​ ខណៈ​ចិន​នាំ​មុខ​អាមេរិកផ្នែក​ជំនួយ​សេដ្ឋកិច្ចដល់តំបន់​អាស៊ីអាគ្នេយ៍

កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​សប្តាហ៍​នេះក្នុងរដ្ឋធានី​វ៉ាស៊ីនតោននឹង​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការប្រកួត​ប្រជែងការ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រជាពលរដ្ឋសរុប​ប្រមាណ​៦៨០លាននាក់។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន។

អ្នក​វិភាគ​ជឿ​ថា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ចង់​ងាក​ចេញពី​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ជ្រុល​ហួស​ពេក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន ប៉ុន្តែ​តំបន់​នេះទទួល​បានការជួយ​គាំទ្រតិច តួចប៉ុណ្ណោះពី​សហរដ្ឋ​អាមេរិក។ ទស្សនវិស័យការជួយ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ពី​សំណាក់​សហរដ្ឋ​អាមេរិក​អាច​នឹងត្រូវ​បានលើកយក​មក​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេសអាមេរិក-អាស៊ាន​ដែល​នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍និង​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ។

អាន​អត្ថបទ​ទាំង​ស្រុង

រូប​ឯកសារ៖ ប៉ូលិស​ដើរ​ល្បាត​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ត្រូវ​ផ្តល់​មូលនិធិក្រោម​គម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍របស់​ចិន (BRI) ក្នុង​អំឡុង​នៃ​ពិធី​ផ្ទេរ​ពហុកីឡដ្ឋាន​នេះ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ប៉ូលិស​ដើរ​ល្បាត​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ត្រូវ​ផ្តល់​មូលនិធិក្រោម​គម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍របស់​ចិន (BRI) ក្នុង​អំឡុង​នៃ​ពិធី​ផ្ទេរ​ពហុកីឡដ្ឋាន​នេះ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០២១។

០៧:២៤ ១១.៥.២០២២

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

០៨:០០ ១១.៥.២០២២

លោក ​ហ៊ុន សែន ប្រធាន​អាស៊ាន​មកដល់​អាមេរិក​ និង​ត្រៀម​ប្រជុំ​ជាមួយ​លោក​ Biden ​និង​មេដឹកនាំ​អាស៊ាន

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​នៅថ្ងៃ​ទី១២–១៣ ខែ​ឧសភា​ក្នុង​ឋាន:​ជាប្រធាន​អាស៊ាន​ដែល​លោក​ប្រធានាធិបតី អាមេរិក ​Joe Biden (ចូ បៃដិន)​ បាន​អញ្ជើញ​និង​ត្រៀម​ទទួល​ស្វាគមន៍​លោក ​ដូចជា​មេដឹក​នាំ​អាស៊ានផ្សេង​ទៀត។ អាន​អត្ថបទ​ទាំង​ស្រុង

០៨:២១ ១១.៥.២០២២

សមាជិក​សភា​អាមេរិក​រំលេច​កំណត់ត្រា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ វៀតណាម ​ឡាវ ​ភូមា ចំ​ពេល​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន

ក្រុម​សមាជិក​សភា​អាមេរិក​ ដែល​ក្នុង​នោះ​រួម​មាន​សមាជិក​សភា​អាមេរិក​ គឺ​លោក​ Alan Lowenthal ដាក់​គម្រោង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​រំលេច​ពី​កំណត់ត្រា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍រួម​ទាំង​កម្ពុជា វៀតណាម ​ឡាវ​និង​ភូមា​ចំ​ពេល​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ​គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​រួមទាំង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅថ្ងៃ​ទី១២-១៣ ​ខែឧសភា ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់ ​សកល​ ទាក់ទង​នឹង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​សន្តិសុខ​ ហើយ​ត្រូវ​គេសង្ស័យ​ថា រឿង​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែលអាច​មានការ​យកចិត្ត​ទុកដាក់​តិចជាង​នោះ។ អាន​ព័ត៌មាន​ទាំង​ស្រុង

រូប​ឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​។ (ស្រេង លក្ខិណា/VOA)
រូប​ឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​។ (ស្រេង លក្ខិណា/VOA)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG