ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

០៨:០៥ ១០.៥.២០២២

នាយករដ្ឋមន្ត្រីកម្ពុជា​ចេញដំណើរ​មក​សហរដ្ឋអាមេរិក

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា ដែល​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ព្រម​ទាំង​គណៈប្រតិភូ​កម្ពុជា បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន នៅ​ថ្ងៃ​ទី ១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយកមន្ត្រី​ ហ៊ុន សែន។

០៩:១៨ ១០.៥.២០២២

ខណៈ​សង្គ្រាម​អ៊ុយក្រែន​កំពុង​បន្តយ៉ាង​ក្តៅ​គគុក រដ្ឋបាលលោក Biden ក៏​មិន​ភ្លេចផ្តោតការ​តាំងចិត្តទៅ​លើ​តំបន់​អាស៊ី​

បន្ទាប់ពីរយៈ​ពេល​ជា​ច្រើន​ខែ​ដោយ​ផ្តោត​លើ​ការជួយ​គាំទ្រ​អ៊ុយក្រែន​និង​ការដាក់​ទណ្ឌកម្ម​លើ​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin នោះ​មក នៅ​ពេល​នេះ លោក Biden ហាក់​ដូចជា​កំពុងបង្វែរ​ការផ្តោតរបស់​លោកទៅ​កាន់​តំបន់​អាស៊ី​វិញ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ពេល​ជា​បណ្តោះ​អាសន្ន​ផង​ដែរ​ដែល​ជា​សញ្ញា​មួយដែល​ថា សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មិន​បាន​បង្វែរ​ទិសដៅនៃ​រដ្ឋបាល​របស់​លោក Biden ចេញពី​គោល​បំណងអន្តរជាតិ​ផ្សេងៗ​ទៀត​នោះឡើយ។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ លោក Biden នឹង​ជួប​ជា​មួយមេដឹកនាំនៃប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ ដែល​ជា​សញ្ញា​មួយ​នៃ​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​តំបន់ដែល​ប្រទេស​ចិនកំពុង​បង្កើន​ឥទ្ធិពល​នោះ។

អាន​អត្ថបទ​ទាំង​ស្រុង

រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០២២។

១០:១០ ១០.៥.២០២២

លោក ហ៊ុន សែន ប្រធាន​អាស៊ាន ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន រដ្ឋធានី​នៃ​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រធាន​សមាគមអាស៊ាន ដែល​មាន​១០​ប្រទេស។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន នឹង​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើកទី​៤៥​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

អាន​អត្ថបទ​ទាំង​ស្រុង

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹក​ថ្ងៃ​អង្គារ ចាកចេញ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-អាស៊ាន។ (ស៊ុន ណារិន/វីអូអេ)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹក​ថ្ងៃ​អង្គារ ចាកចេញ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-អាស៊ាន។ (ស៊ុន ណារិន/វីអូអេ)

១៨:៥៣ ១០.៥.២០២២

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដែល​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាននៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ហាក់​ថា​លោក​បាន​ចេញ​ដំណើរមក​សហរដ្ឋ​អាមេរិក មុន​លោក​ ហ៊ុន សែន គឺតាំង​ពី​ថ្ងៃ​ទី​៩ ខែឧសភា។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG