សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ៤ រូប កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ខណៈលោក ហ៊ុន សែន កំពុងលេចមុខលេចមាត់ ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ សូមអានអត្ថបទលម្អិត
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំអាស៊ាននៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។
- ដោយ វីអូអេខ្មែរ
បាតុករខ្មែរអាមេរិកាំងតវ៉ាទាមទារការគោរពសិទ្ធិមនុស្សនៅកម្ពុជាអំឡុងទស្សនកិច្ចរបស់លោក ហ៊ុន សែន
បាតុករខ្មែរដែលរស់នៅសហរដ្ឋអាមេរិកជាច្រើនបានមកធ្វើបាតុកម្មតវ៉ាទាមទារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការទាមទារនេះដោយសារស្ថានភាពនៃការគោរពសិទ្ធិមនុស្សធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានទៅចុះយកព័ត៌មានផ្ទាល់នៅកន្លែងធ្វើបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅវ៉ាស៊ីនតោនមួយថ្ងៃមុនកិច្ចប្រជុំកំពូល
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ (ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា) រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀតបានចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងាររបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅថ្ងៃបន្ទាប់។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។