អនុរដ្ឋមន្ត្រីការបរទេសអាមេរិកសម្តែងការបារម្ភអំពីសវនាការលោក កឹម សុខា និងវត្តមានចិននៅរាម
នៅថ្ងៃទី១១ ខែឧសភា គឺមួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយបានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាជាប្រធានអាស៊ាន។ ប៉ុន្តែលោកស្រីក៏បានទទូចឱ្យកម្ពុជាជំរុញនូវការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឯកច្ឆ័ន៥ចំណុចរបស់អាស៊ាន (ASEAN Five-Point Consensus) ចំពោះបញ្ហាមីយ៉ាន់ម៉ា និងបានសម្តែងការបារម្ភចំពោះសវនាការលោក កឹម សុខា និងវត្តមានរបស់ចិននៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ នេះបើតាមសារដែលលោកស្រីបានបង្ហោះតាមបណ្តាញ Twitter។ លោកស្រីអនុរដ្ឋមន្ត្រីអាមេរិករូបនេះធ្លាប់បានសម្តែងក្តីបារម្ភប្រហាក់ប្រហែលគ្នានេះនៅក្នុងទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២១។
អ្នកវិភាគ៖ បញ្ហាមេគង្គត្រូវតែជារបៀបវារៈស្នូលរបស់អាស៊ាននិងអាមេរិក
នៅមុនកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានលើកឡើងថា វាដល់ពេលហើយដែលទាំងអាស៊ាននិងសហរដ្ឋអាមេរិក ផ្ដល់យកចិត្តទុកដាក់លើបញ្ហាមេគង្គ ជារបៀបវារៈស្នូលរបស់ខ្លួន។ អានអត្ថបទទាំងស្រុង
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចែកផ្សាយរូបភាពទាក់ទងនឹងពិធីជួបសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដា ដែលអ្នករៀបចំអះអាងថាមានប្រមាណ២.០០០នាក់ នៅក្នុងសណ្ឋាគារ Washington Hilton Hotel ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា។ ការជួបប្រជុំនេះ ដំបូងឡើយមិនត្រូវបានបញ្ជាក់ទីតាំងជាក់លាក់។
- ដោយ វីអូអេខ្មែរ
ក្រុមផ្សាយវីអូអេខេមរភាសាបានទៅដល់សណ្ឋាគារមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរនៅអាមេរិក មួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភា។